សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាល តែងតែចាត់ទុកផ្លូវ គឺជាសរសៃឈាម នៃសេដ្ឋកិច្ចជាតិ
ខេត្តកំពង់ចាម ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកផ្លូវ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ ស្របតាមពាក្យស្លោក «មានផ្លូវមានសង្ឃឹម»។
ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត
នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកឱ្យប្រើប្រាស់ជាផ្លូវការ កំណាត់ផ្លូវជាតិលេខ៧
ប្រវែង ៤៥,៤៨៩ គ.ម. ចាប់ពីរង្វង់មូលស្គន់
ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នៅព្រឹកថ្ងៃអង្គារ ទី៧ ខែកក្កដា
ឆ្នាំ២០២៦។
សម្ដេចធិបតី គូសបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកផ្លូវ គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ
ដែលបន្ដអាទិភាពខ្ពស់ចំពោះការអភិវឌ្ឍប្រព័ន្ធផ្លូវថ្នូរ ផ្លូវដែក ផ្លូវទឹក
ផ្លូវអាកាស ស្របតាមពាក្យស្លោក មានផ្លូវមានសង្ឃឹម»។
សម្ដេចធិបតី បន្ដថា ដូច្នេះអាទិភាព
នៃការរៀបចំកសាងផ្លូវបន្ទាប់ពីមនុស្ស គឺជាអាទិភាពសំខាន់ «មនុស្ស ផ្លូវ ទឹក ភ្លើង បច្ចេកវិទ្យា» ហើយប្រព័ន្ធផ្លូវដែកដែលមានស្រាប់
ក៏រាជរដ្ឋាភិបាល ត្រូវការពង្រឹងផងដែរ។
សម្ដេចធិបតី មានប្រសាសន៍ថា «ផ្លូវទឹក យើងក៏នឹងបន្ដធ្វើ បន្ដអភិវឌ្ឍបន្ថែមទៀត
ជាពិសេសព្រែកជីកហ្វូណនតេជោ របស់យើង ដែលនឹងបន្ដភ្ជាប់នឹងទន្លេមេង្គ ទន្លេសាប
ចឹងកសិផល លែងទៅផ្លូវគោកទៀត ហើយ គឺអាចចុះទឹកតែម្ដង»។
សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា «ឥឡូវយើងមានគម្រោងស្ដារពីភ្នំពេញឡើងទៅកំពង់ឆ្នាំង។ ឡើងមកមួយផ្នែកនៃខេត្តកំពង់ចាម
តាមទន្លេមេង្គ ចឹងនៅថ្ងៃមុខយើងស្ដាររហូតដល់ក្រចេះ»៕

Post a Comment