អាមេរិកថាអ៊ីរ៉ង់កំពុងប្រើ Hormuz ជាមធ្យោបាយដាក់សម្ពាធ អំពាវនាវឱ្យប្រទេសដទៃធ្វើអន្តរាគមន៍

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយនៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ ថាអ៊ីរ៉ង់កំពុងប្រើប្រាស់ច្រកសមុទ្រ Hormuz ជាមធ្យោបាយដាក់សម្ពាធ ក្នុងជម្លោះនៅមជ្ឈិមបូព៌ា ជាមួយការអំពាវនាវឱ្យបណ្ដាប្រទេសទាំងអស់បង្កើនការដាក់សម្ពាធលើតេហេរ៉ង់ ដើម្បីការពារការធ្វើនាវាចររបស់ពិភពលោក។

លោក Marco Rubio ធ្វើការកត់សម្គាល់បែបនេះប្រាប់ក្រុមអ្នកសារព័ត៌មាន មុនធ្វើដំណើរទៅកាន់ប្រទេសហ្វីលីពីន ដើម្បីចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន។ តាមលោក Rubio វាច្បាស់ណាស់ថាអ៊ីរ៉ង់ និងមនុស្សមួយចំនួននៅអ៊ីរ៉ង់ចង់គ្រប់គ្រងច្រកសមុទ្រ Hormuz និងប្រើប្រាស់ច្រកសមុទ្រនេះជាមធ្យោបាយដាក់សម្ពាធប្រឆាំងនឹងពិភពលោក។

លោកប្រមុខការទូតអាមេរិក បន្ថែមថាសហរដ្ឋអាមេរិកនឹងធ្វើ ហើយបន្តធ្វើអ្វីដែលចាំបាច់ ដើម្បីការពារការធ្វើនាវាចររបស់ពិភពលោក ប៉ុន្តែប្រទេសដទៃក៏ចាំបាច់ត្រូវចូលរួមចំណែកក្នុងការសម្រាល បន្ទុកដ៏ធ្ងន់នេះដែរ។

សូមជម្រាបថា កាលពីថ្ងៃអាទិត្យ ទីបញ្ជាការកណ្ដាលរបស់សហរដ្ឋអាមេរិកបានប្រកាសពីការបើកការវាយប្រហារលើអ៊ីរ៉ង់ ៩យប់ជាប់ៗគ្នា ដើម្បីបំបាក់សមត្ថភាពយោធាកុំឱ្យអ៊ីរ៉ង់យកទៅប្រើ ក្នុងការវាយប្រហារលើកប៉ាល់ដឹកទំនិញក្នុងច្រកសមុទ្រ Hormuz៕ (AFP)



 

Powered by Blogger.