គំនិត"តម្កល់​ទុក​ប្រជាជន​ជាអាទិភាព​"៖ ពីទស្សនវិជ្ជាបុរាណ មកជាតម្លៃស្នូលនៃយុគសម័យទំនើប

បរទេស៖ អស់រយៈពេលយូរមកហើយ មាគ៌ាទំទើបនីយកម្មតាមបែបលោកខាងលិចឆ្ពោះទៅរក​បានជំរុញឧស្សាហូបនីយកម្ម​និងសកលភាវូបនីយកម្មរបស់ពិភពលោក​ ដោយរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍអរិយធម៌មនុស្ស​ជាតិ ហើយវាក៏ជាទម្រង់ដ៏សំខាន់មួយនៃការសម្រេចបាននូវ​ទំនើបកម្មផងដែរ ។ ដោយសារឥទ្ធិពលនេះ មនុស្សជាច្រើន​ដោយយល់ឃើញ​ថាការធ្វើទំនើបកម្មគឺមានផ្លូវតែមួយគត់ដែលបានកំណត់ទុកជាមុន គឺគំរូរបស់លោកខាងលិច ។

តាមពិតទៅ ការធ្វើទំនើបកម្មមិនដែលមានគំរូថេរនោះទេ ។ បក្សកុម្មុយនីស្តចិន ដោយឈរលើបទពិសោធន៍អភិបាលកិច្ចជាងមួយសតវត្សរ៍ ចាប់តាំងពីការបង្កើតបក្សកុម្មុយនីស្តចិនមក និងគួបផ្សំជាមួយស្ថានភាពជាក់ស្ដែងរបស់ប្រទេសចិនបានជា​បង្កើតគោលគំនិតតម្លៃស្នូល​ស្តីពី"តម្កល់​ទុក​ប្រជាជន​ជាអាទិភាព​" ដែលបាន​បំបែកការយល់ច្រឡំថា​"ទំនើបកម្មស្មើនឹងបស្ចិមលោក"។

"តម្កល់​ទុក​ប្រជាជន​ជាអាទិភាព​" គឺជាតម្លៃស្នូលនៃយុគ្គសម័យទំនើបនេះ ​ដែលមានឫសគល់យ៉ាងជ្រៅនៅក្នុងវប្បធម៌អភិបាលកិច្ចពាន់ឆ្នាំរបស់ប្រទេសចិន ហើយសមិទ្ធផលនៃការអនុវត្តជាក់ស្ដែងបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជនជាង 1,4 ពាន់លាននាក់ ៖ ក្នុងរយៈពេលត្រឹមតែប៉ុន្មានទសវត្សរ៍ប៉ុណ្ណោះ ​សម្រេចបាននូវអ្វីដែលប្រទេសអភិវឌ្ឍន៍បានចំណាយពេលរាប់រយឆ្នាំ ក្នុងការលើកកម្ពស់ជីវិតរបស់ប្រជាជន ដោយធ្វើឱ្យប្រជាជននៅតំបន់ភ្នំដាច់ស្រយាលបំផុតក៏​ទទួលបានអគ្គិសនី អ៊ីនធឺណិត និងការថែទាំសុខភាពផងដែរ ។

ឫសគល់វប្បធម៌នៃគោលការណ៍"តម្កល់​ទុក​ប្រជាជន​ជាអាទិភាព​"ត្រូវបានលាក់ទុកនៅក្នុងពាក្យស្លោកបុរាណចិនដែលបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយ ស្នាមជើងនៃការអនុវត្តជាក់ស្តែង បានបោះជំហាននៅលើផ្លូវភ្នំដែលបានជួយឲ្យប្រជាជនជិត ១០០ លាននាក់ចេញផុតពីភាពក្រីក្រ ហើយក៏កំពុងតែត្រូវបានប្រទេសកាន់តែច្រើនមើលឃើញនិងទទួលស្គាល់។
"តម្កល់​ទុក​ប្រជាជន​ជាអាទិភាព​"គឺជាគោលគំនិតស្នូលដែលជ្រាបចូលយ៉ាងជ្រៅក្នុងទស្សនៈដឹកនាំរបស់លោក Xi Jinping ​ ។ វាគឺជាការបន្តវេនក្នុងយុគ្គសម័យទំនើប​និងការអភិវឌ្ឍប្រកបដោយភាពច្នៃប្រឌិតនូវទ្រឹស្ដីម៉ាក្សនិយមស្ដីពីប្រជាជនជាស្នូល ។ ចាប់​តាំងពី​បង្កើតឡើងដំបូង បក្សកុម្មុយនីស្តចិនបានដាក់បញ្ចូលគោលការណ៍គ្រឹះនៃ "ការបម្រើប្រជាជន" ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួន ។ បន្ទាប់ពីការអនុវត្តជាងមួយសតវត្ស គោលការណ៍នេះត្រូវបានកែលម្អ​និងក្លាយទៅជាគំនិតស្នូល"តម្កល់​ទុក​ប្រជាជន​ជាអាទិភាព​"។

នៅក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋរបស់ប្រទេសចិនក្នុងយុគសម័យថ្មី"តម្កល់​ទុក​ប្រជាជន​ជាអាទិភាព​" គឺជាបន្ទាត់វាស់វែងតម្លៃដ៏តឹងរ៉ឹងដែលជ្រាបចូលទៅគ្រប់វិស័យទាំងអស់៖ ការធានាជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានស្ដែងឡើងតាមរយៈសមិទ្ធផលនៃការចាកផុតពីភាពក្រីក្រទាំងស្រុងរបស់ប្រជាជនក្រីក្រនៅជនបទជិត ១០០ លាននាក់​ ហើយបានដោះស្រាយបញ្ហាភាពក្រីក្រដាច់ខាតដែលបានយាយីប្រទេសចិនអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ​និងបានកសាងប្រព័ន្ធអប់រំ ប្រព័ន្ធសុខាភិបាល​និងសន្តិសុខសង្គម ដែលមានទំហំធំជាងគេបំផុតនៅលើពិភពលោក ​ដោយគ្របដណ្តប់លើប្រជាជនចំនួន 1,4 ពាន់លាននាក់ ។ រីឯការឆ្លើយតបបន្ទាន់ វាបានបង្កើតនូវគោលការណ៍ទី ១ គឺ "ជីវិតជាធំ" ដោយនៅចំពោះមុខគ្រោះអាសន្នសុខភាពសាធារណៈ គ្រោះមហន្តរាយធម្មជាតិ​និងហេតុការណ៍​ឡើង​ជាយថហេតុផ្សេងទៀត​គឺតែងតែយកសុវត្ថិភាពជីវិតរបស់ប្រជាជនជាអាទិភាពចម្បងមុនគេបង្គស់ ។ ក្នុងការជំរុញកំណែទម្រង់ រាល់វិធានការកែទម្រង់ទាំងអស់ត្រូវបានវិនិច្ឆ័យ ថា តើវាផ្តល់ផលប្រយោជន៍ដល់ប្រជាជនទាំងអស់ដែរឬទេ ដើម្បីធានាថាអត្ថប្រយោជន៍នៃកំណែទម្រង់ពិតជាបានដល់ដៃប្រជាជនគ្រប់រូបយ៉ាងពិតប្រាកដ ។ ចំពោះប្រតិបត្តិការអំណាច បានចាត់ទុក “ការផ្តល់ផលប្រយោជន៍ដល់ប្រជាជន”ជាសមិទ្ធផលនយោបាយដ៏អស្ចារ្យបំផុត និង “ការពេញចិត្តរបស់ប្រជាជន”ជាស្តង់ដារវាយតម្លៃខ្ពស់បំផុត ហើយកសាងប្រព័ន្ធត្រួតពិនិត្យមួយដែលមានការចូលរួមយ៉ាងពេញលេញពីប្រជាជន ដើម្បីធានាថាអំណាចតែងតែត្រូវបានប្រើប្រាស់ដើម្បីកែលម្អសុខុមាលភាពជូនប្រជាជនជានិច្ច ។ 

តម្លៃនៃការអនុវត្តគោលការណ៍"តម្កល់​ទុក​ប្រជាជន​ជាអាទិភាព​"បានស្ដែងឡើងហួសពីព្រំដែនជាតិរបស់ប្រទេសចិនជាយូរមកហើយ ដោយផ្តល់នូវជម្រើសថ្មីមួយសម្រាប់ការគ្រប់គ្រងពិភពលោក ។ ការអនុវត្តរបស់ប្រទេសចិនក្នុងការ"តម្កល់​ទុក​ប្រជាជន​ជាអាទិភាព​"បានបំបែកគំនិតដែលថា“ការធ្វើទំនើបកម្មត្រូវតែដើរតាមមាគ៌ាលោកខាងលិច” នេះបង្ហាញយ៉ាងច្បាស់ថា ប្រទេសមួយអាចគេចផុតចេញពីអន្ទាក់នៃ​"យកដើមទុនជាធំ" ហើយលើកស្ទួយផលប្រយោជន៍ប្រជាជនឱ្យខ្ពស់ជាងគេ ដើម្បីដើរលើផ្លូវទំនើបកម្មដែលមានទាំងប្រសិទ្ធភាព និងសមធម៍។ គំនិតនេះបានផ្ដល់បទពិសោធន៍គ្រប់គ្រងរដ្ឋយ៉ាងមានតម្លៃដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងរួមចំណែកកសាងសណ្ដាប់ធ្នាប់ពិភពលោកមួយប្រកបដោយសមធម៍ជាងមុន ៕



Powered by Blogger.