រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ធ្វើសិក្ខាសាលាផ្សព្វផ្សាយស្តីពីកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា
អត្ថបទ៖ ជឹម ទូច
ខេត្តរតនគិរី ៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយរដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី កិច្ចការព្រំដែននៃព្រះរាជាណាចក្រកម្ពុជា។
សិក្ខាសាលានេះ ធ្វើឡើងនៅសាលមហោស្រពរតនៈ ក្រោមអធិបតីភាព ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងមានការចូលរួមពីសំណាក់ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណ: អភិបាលខេត្តរតនគិរីឬ ព្រមទាំងវត្តមានសមាជិកក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលក្រុង-ស្រុក-ឃុំ ដែលមានព្រំប្រទល់ជាប់ប្រទេសជិតខាង មន្ទីរជំនាញនានា ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធមានសមត្ថកិច្ចចំណុះឱ្យរដ្ឋបាលខេត្តរតនគិរី យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហម យុវជន សសយក សិស្ស និងនិស្សិតយ៉ាងច្រើនកុះករ។
ឯកឧត្តម ញ៉ែម សំអឿន អភិបានលើកឡើងថា
សិក្ខាសាលានាពេលនេះរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយ
និងពង្រឹងការយល់ដឹងអំពីស្ថានភាព និងវឌ្ឍនភាព នៃកិច្ចការព្រំដែន ព្រមទាំងផ្តល់
ឱកាសដល់អ្នកចូលរួមក្នុងការសិក្សា ផ្លាស់ប្តូរបទពិសោធន៍ លើប្រធានបទពាក់ព័ន្ធ
ដើម្បីរួម ចំណែកលើកកម្ពស់ការចូលរួមថែរក្សា និងការពារបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ តាមរយៈការធ្វើបាឋកថា
និងការចែករំលែកបទពិសោធន៍ ពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី
ទទួលបន្ទុករដ្ឋលេខាធិការកិច្ចការព្រំដែន សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹង
បទពិសេ និងព័ត៌មានថ្មីៗដែលមានប្រយោជន៍ សម្រាប់យកទៅអនុវត្តក្នុងការងារ
និងផ្សព្វផ្សាយបន្ត ប្រកបដោយប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាឱ្យបញ្ហាព្រំដែនមិនត្រូវបានអ្នកនយោបាយ
ឬជន ឆ្លៀតឱកាសយកធ្វើជាប្រធានបទសម្រាប់ឃោសនាប៉ុនប៉ងផ្តួលរំលំ និងចោទប្រកាន់ដោយគ្មាន
មូលដ្ឋានមកលើរាជរដ្ឋាភិបាលកម្ពុជាឡើយ។
ថ្លែងក្នុងឱកាសនេះឯកឧត្តម រដ្ឋមន្ត្រី ឡាំ ជា
បានលើកឡើងចំណុចសំខាន់ៗមួយចំនួន ដូចជា÷ទី១.ការរំលឹកប្រវត្តិសាស្ត្រខ្មែរនៃសម័យកាលនីមួយៗពាក់ព័ន្ធនឹងការវិវត្តទឹកដី។
ទី២.ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជាជាមួយប្រទេសជិតខាង។
ទី៣.យុទ្ធសាស្ត្រការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិរបស់រាជរដ្ឋាភិបាល។ ទី៤. ការងារខណ្ឌសីមា
និងបោះបង្គោលព្រំដែនគោកកម្ពុជាជាមួយប្រទេសជិតខាង។ ឯកឧត្តមរដ្ឋមន្ត្រី
បានគូសបញ្ជាក់យ៉ាងច្បាស់លើកិច្ចការព្រំដែនដែលជាកិច្ចការដ៏មានសារៈសំខាន់
និងអាទិភាពបំផុតជាអាយុជិវិតរបស់ជាតិដែលរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក
ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី
បានសម្រេចឆន្ទៈមោះមុតក្នុងការកសាងខ្សែបន្ទាត់ព្រំដែន
និងការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាងឱ្យបានរឹងមាំ ជាក់លាក់ និងស្ថាពរ
ដើម្បីបន្សល់ទុកជូនកូនចៅខ្មែរគ្រប់ជំនាន់។
ឯកឧត្តម ឡាំ ជា បន្តថា អនុលោមតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តរក្សាការពារសមិទ្ធផលជាប្រវត្តិសាស្ត្រពាក់ព័ន្ធកិច្ចការព្រំដែន និងបានយកចិត្តទុកដាក់ខ្ពស់បំផុត ព្រមទាំងបានប្រកាន់យ៉ាងខ្ជាប់ខ្ជួនស្មារតីទទួលខុសត្រូវខ្ពស់បំផុត ដើម្បីសម្រេចចក្ខុវិស័យកសាងខ្សែបន្ទាត់ព្រំដែនមួយប្រកបដោយភាពពេញលេញ ច្បាស់លាស់ និងស្ថាពរ ជាព្រំដែនមិត្តភាព សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕










Post a Comment