ក្រសួងទេសចរណ៍ យល់ព្រមកែសម្រួលការប្រើប្រាស់អភិក្រម «ការនាំកង្កែបចេញពីអណ្តូង» ដើម្បីឱ្យកាន់តែសមស្រប និងមានភាពគ្រប់ជ្រុងជ្រោយជាងមុន នឹងឆ្លុះបញ្ចាំងអំពីស្មារតីរួមគំនិត រួមធ្វើ និងរួមទទួលខុសត្រូវ

រាជធានីភ្នំពេញ÷ ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរ វប្បធម៌ និងធម្មជាតិរបស់កម្ពុជា ទៅកាន់ពិភពលោកឱ្យកាន់តែទូលំទូលាយ ក្រសួងទេសចរណ៍ សូមថ្លែងអំណរគុណប្រជាពលរដ្ឋ និងសូមទទួលយកមតិយោបល់ យល់ព្រមកែសម្រួលការប្រើប្រាស់អភិក្រម «ការនាំកង្កែបចេញពីអណ្តូង» ដើម្បីឱ្យកាន់តែសមស្រប និងមានភាពគ្រប់ជ្រុងជ្រោយជាងមុន។

ក្រសួងទេសចរណ៍បានសង្កត់ធ្ងន់ថា ការកែលម្អនេះ នឹងឆ្លុះបញ្ចាំងអំពីស្មារតីរួមគំនិត រួមធ្វើ និងរួមទទួលខុសត្រូវ ដោយមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងអស់ ក្នុងការលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគគិនអន្តរជាតិមកកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត៕




Powered by Blogger.