សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បើកយុទ្ធនាការផ្សព្វផ្សាយ អំពីវិធានការការពារជំងឺគ្រុនឈាម

ខេត្តកោះកុង÷ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ សាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង ដែលមានលោកជំទាវ ឈី វ៉ា ជាប្រធានគនៈកម្មាធិការសាខាបានចាត់ឱ្យ លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំក្រុមការងារ សហការជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បើកយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការការពារជំងឺគ្រុនឈាម ដាក់ថ្នាំអាប៊ែតតាមខ្នងផ្ទះ ដែលមានការចូលរួមពីសំណាក់ មន្ត្រីរាជការ តាមមន្ទីរអង្គភាព មន្ត្រីអនុសាខា  បុគ្គលិកមណ្ឌលសុខភាព អ្នកស្ម័គ្រចិត្តកាកបាទក្រហម កងកម្លាំងប្រដាប់អាវុធទាំង៣ ដើម្បីចុះផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋនៅក្រុងខេរមភូមិន្ទ ដែលមានប្រជាពលរដ្ឋចូលរួមសរុប៨៣៣ នាក់ស្រីចំនួន៥១៣ នាក់ ព្រមទាំងដាក់ថ្នាំអាប៊ែតបានខ្នងផ្ទះចំនួន១៣៣ ខ្នងផ្ទះ ។

ឆ្លៀតក្នុងឱកាសនេះផងដែរឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល និងជាលេខាធិការគណៈកម្មាធិការសាខា បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុកពីចម្ងាយអំពីសំណាក់ លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមាន​វត្តមានទីនេះទាំងអស់។

គោលបំណងក្នុងការផ្សព្វផ្សាយនេះគឺដើម្បីឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ទាំងអស់យល់ដឹងអំពីវិធានការការពារជំងឺគ្រុនឈាម ដោយរដូវនេះជារដូវវស្សាភ្លៀងធ្លាក់គ្រប់ទីកន្លែង  មានដក់ទឹកអាចបង្កជាជម្រកមូសរស់នៅ ដោយប្រកាន់ភ្ជាប់នូវគោលជំហរស្របតាមពាក្យស្លោក"ខ្ញុំ នឹងគ្រួសារខ្ញុំជាគ្រួសារគំរូ ព្រោះផ្ទះខ្ញុំ និងលំនៅដ្ឋានរបស់ខ្ញុំគ្មានដង្កូវទឹក" ។

បន្ថែមក្នុងឱកាសនេះផងដែរ ក្រុមការងារបានលើកយកប្រធានបទសំខាន់មួយទៀតដើម្បីឱ្យសហគមន៍មានសុខភាពល្អ គឺយើងត្រូវដឹងអំពីជំងឺដែលមិនឆ្លង ៤ ប្រភេទធំៗ ដែលកំពុងតែកើតមានឡើងជារៀងរាល់ថ្ងៃមានដូចជា÷ ជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលវាកើតឡើងតាមរបបអាហារប្រចាំថ្ងៃ ផ្អែម  ប្រៃ និងខ្លាញ់ជាដើម។

ដើម្បីឱ្យសហគមន៍មានភាពធន់ និងអាកាសធាតុ
សូមចូលរួមរៀនបន្សាំខ្លួន និងចូលរួមកាត់បន្ថយដូចជា÷ អំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម, ចូលរួមដាំកូនឈើនៅតាមទីសាធារណៈ, មិនដុត ឬកប់សំបកដបជ័រក្នុងដី បើសិនជាមានអាការៈមិនស្រួលដូចជា ក្តៅខ្លួន សូមរួសរាន់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត៕





















Powered by Blogger.