បារាំងក្លាយជាប្រទេសដំបូងនៅអឺរ៉ុប ហាមកុមារអាយុក្រោម១៥ឆ្នាំ ប្រើប្រាស់បណ្ដាញសង្គម

ប៉ារីស៖ រដ្ឋសភាបារាំងបានអនុម័តច្បាប់ថ្មី ដោយហាមឃាត់កុមារដែលមានអាយុក្រោម ១៥ឆ្នាំ មិនឱ្យបង្កើត ឬប្រើប្រាស់គណនីបណ្ដាញសង្គម (Social Media) ដោយធ្វើឱ្យបារាំងក្លាយជាប្រទេសដំបូងគេនៅទ្វីបអឺរ៉ុបដែលអនុវត្តវិធានការដ៏តឹងរ៉ឹងនេះ។

ចាប់ពីថ្ងៃទី១ ខែកញ្ញា តទៅ កុមារក្រោមអាយុ១៥ឆ្នាំ នឹងមិនអាចបង្កើតគណនីបណ្ដាញសង្គមបានទៀតឡើយ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបណ្ដាញសង្គមទាំងអស់នឹងមានរយៈពេល៤ ខែ ដើម្បីបិទគណនីដែលមានស្រាប់របស់កុមារក្រោមអាយុកំណត់ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធផ្ទៀងផ្ទាត់អាយុដែលមានប្រសិទ្ធភាពជាងមុន។

អ្នកតាក់តែងច្បាប់នៅក្នុងសភាទាំងពីរនៃសភាបារាំងបានបោះឆ្នោតកាលពីម្សិលមិញដើម្បីគាំទ្រច្បាប់នេះ ដែលក៏ហាមឃាត់សិស្សមិនឱ្យប្រើប្រាស់ទូរស័ព្ទចល័តនៅក្នុងសាលារៀនផងដែរ។ វិធានការនេះនឹងធ្វើឱ្យប្រទេស បារាំងក្លាយជាប្រទេសដំបូងគេនៅក្នុងសហភាពអឺរ៉ុបដែលអនុម័តការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងមូល ខណៈដែលការព្រួយបារម្ភកំពុងកើនឡើងទូទាំងពិភពលោកលើផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃខ្លឹមសារឌីជីថលលើកុមារ៕



Powered by Blogger.