តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ ចេញដីកាកោះហៅ លោក ឡោ ជំនិត អភិបាលរងស្រុកបាទី ឱ្យចូលខ្លួនបំភ្លឺករណី «រំលោភលើទំនុកចិត្ត »
ខេត្តតាកែវ៖ លោក ស៊ឹម ជុំសុខហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ បានចេញដីកាកោះហៅ លោក ឡោ ជំនិត ជាអភិបាលរងស្រុកបាទី ឱ្យចូលខ្លួនបំភ្លឺអំពីដំណើររឿង «រំលោភលើទំនុកចិត្ត» នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦។
នេះបើយោងតាមដីកាកោះរបស់ លោក ស៊ឹម ជុំសុខហេង
ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តតាកែវ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។
ពាក់ព័ន្ធដីការកោះហៅខាងលើនេះដែរ អង្គភាពសារព័ត៌មាន«ភ្មំពេញដេលី» បានព្យាយាមស្វែងរកសុំការបំភ្លឺពី លោក ឡោ ជំនិត អភិបាលរងស្រុកបាទី ប៉ុន្តែមិនអាចស្វែងរកសុំការបំភ្លឺបាន ព្រោះមិនមានលេខទូរស័ព្ទ៕


Post a Comment