សម្តេចធិបតី៖ រាជរដ្ឋាភិបាល បញ្ចេញថវិកា ដើម្បីចេញខាត ផ្នែកពន្ធលើប្រេងឥន្ធនៈ មួយខែៗ ៥០ ទៅ ៦០លានដុល្លារ
ខេត្តសៀមរាប ៖ ក្នុងកាលៈទេសៈពិភពលោក កំពុងជួបបញ្ហា, រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិកា ដើម្បីចេញខាត ផ្នែកពន្ធលើវិស័យប្រេងឥន្ធនៈ ហើយក្នុងមួយខែៗប្រមាណ ៥០-៦០លានដុល្លារ។
នាឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅខេត្តសៀមរាប នាព្រឹកថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បញ្ចេញថវិកាទាំងនេះ ដើម្បីជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ។សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «ម៉ាខែរដ្ឋ ត្រូវខាតពន្ធប្រហែល ៥០-៦០លានដុល្លារ តាមរយៈការបន្ថយពន្ធប្រេង បន្ថយពីសម្ភារអគ្គិសនី ដែលប្រើថាមពលអគ្គិសនី ដើម្បីជួយសម្រាល បន្ទុករបស់ប្រជាពលរដ្ឋ»។
សូមបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹង ស្តីពី ថ្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយចាប់ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងនោះ ប្រេងសាំងធម្មតាតម្លៃ ៤៣០០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៤៩៥០រៀល ក្នុងមួយលីត្រ៕

Post a Comment