សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះការបើកបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស នៅតាមសាលាឯកជននានា
ខេត្តសៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ស្វាគមន៍ចំពោះការបើកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET)នៅតាមសាលាឯកជននានា ដែលជាការចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាវិជ្ជាជីវៈ។
ការលើកឡើងរបស់សម្ដេចធិបតី បែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ South-East Asia នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា ខេត្តសៀមរាប។
ក្នុងឱកាសនោះ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំស្វាគមន៍ចំពោះការខិតខំរៀបចំបន្ថែម បើកវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ
និងបច្ចេក(TVET)
ពីវិស័យឯកជន រួមជាមួយក្រសួងការងារ ដើម្បីបង្កើតឱកាសគុណភាព
សមត្ថភាពដល់ប្រជាពលរដ្ឋ ដែលយុវជន មានឱកាសរៀនសូត្រ»។ សម្តេចធិបតីបានលើកឡើងថា នេះជាការផ្តល់ឱកាស
និងបើកចំហចក្ខុវិស័យសម្រាប់រាជរដ្ឋាភិបាល ក្នុងការធ្វើយ៉ាងណាធានាគុណភាព។
សម្តេចធិបតីនាយករដ្ឋមន្រ្ដីក៏ស្នើសុំដល់សាលាឯកជនទាំងអស់ កុំធ្វើ
ការប្រកួតប្រជែងគ្នាដោយយកតែបរិមាណ ត្រូវធ្វើយ៉ាងណាឱ្យសិស្សមានសមត្ថភាពគ្រប់គ្រាន់ មុនចេញពីសាលា។
ជាមួយគ្នានេះ
សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានបន្ថែមថា ការធានាគុណភាពពិតប្រាកដ ការពង្រីក
ការងារត្រូវមានសមត្ថភាព ក្នុងនោះ ការវិនិយោគនៅក្នុងសុខាភិបាលជារឿងសំខាន់
ហើយយើងក៏ស្វាគមន៍ចំពោះការចូលរួមពីវិស័យឯកជន ទាំងក្នុង និងក្រៅប្រទេស ផងដែរ៕

Post a Comment