វ៉េណេស៊ុយអេឡា ប្រកាសកាន់ទុក្ខ ១សប្តាហ៍ ខណៈអ្នកស្លាប់កើនដល់ ២២៩៥នាក់
ការ៉ាកាស៖ ប្រធានាធិបតីស្ដីទី លោកស្រី Delcy Rodriguez បានប្រកាសពីពិធីកាន់ទុក្ខរយៈពេល៧ថ្ងៃសម្រាប់ជនរងគ្រោះ ខណៈចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី ២លើកដ៏ប្រល័យនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់ គិតត្រឹមថ្ងៃពុធ ទី១ ខែកក្កដា ឆ្នាំ២០២៦ (ម៉ោងក្នុងតំបន់)។
ក្ដីសង្ឃឹមក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតបន្ថែមទៀត
បានថយចុះកាលពីថ្ងៃពុធ ពោលគឺគម្រប់មួយសប្ដាហ៍នេះបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,២ និង៧,៥រ៉ិចទ័រវាយប្រហារលើវ៉េណេស៊ុយអេឡា ដោយសម្លាប់មនុស្ស ២២៩៥នាក់
និងជាច្រើនពាន់នាក់កំពុងប្រឈមមុខនឹងការខ្វះខាតចំណីអាហារ។
ខណៈចំនួនអ្នកស្លាប់បន្តកើនឡើង ប្រធានាធិបតីស្ដីទី លោកស្រី Delcy Rodriguez បានប្រកាសកាន់ទុក្ខរយៈពេល៧ថ្ងៃ។ គ្រោះរញ្ជួយដីបានបណ្ដាលឱ្យអគារជាច្រើនបាក់រលំ
ហើយទីក្រុង La
Guaira ស្ថិតនៅភាគខាងជើងរដ្ឋធានីការ៉ាកាស
បានរងគ្រោះធ្ងន់ធ្ងរខ្លាំងជាងគេ។ នៅក្នុងប្រតិបត្តិការជួយសង្រ្គោះ
រឿងអស្ចារ្យមួយបានកើតឡើងដោយក្រុមអ្នកជួយសង្រ្គោះបានរកឃើញក្មេងប្រុសអាយុ
៣ឆ្នាំម្នាក់នៅរស់រានមានជីវិត កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ
៦ថ្ងៃក្រោយគ្រោះរញ្ជួយដីកើតឡើង។
ប៉ុន្តែក្រុមអ្នកជំនាញបានព្រមានថាជនរងគ្រោះដទៃទៀតដែលជាប់នៅក្រោមគំនរអគារបាក់រលំទំនងជាមានភាគរយតិចណាស់ថាអាចនៅមានជីវិតក្នុងរយៈពេល៧២ម៉ោង
ក្រោយគ្រោះរញ្ជួយដី។
បើតាមប្រធានរដ្ឋសភាជាតិវ៉េណេស៊ុយអេឡា
លោក Jorge
Rodriguez ចំនួនអ្នកស្លាប់គិតត្រឹមថ្ងៃពុធ បានកើនដល់ ២២៩៥នាក់
និងច្រើនជាង ១១០០០នាក់ រងរបួស ហើយមនុស្សជិត ១៣០០០នាក់បាត់បង់ផ្ទះសម្បែង។ ដោយឡែក
អង្គការសហប្រជាជាតិបានវាយតម្លៃ ៥០ ០០០នាក់បាន និងកំពុងបាត់ខ្លួន៕ (AFP)

Post a Comment