ក្រសួងព័ត៌មាន ក្រើនរម្លឹកដល់ម្ចាស់អង្គភាពអាជីវកម្មពាក់ព័ន្ធវិស័យព័ត៌មាន សូមមកបំពេញសំណុំបែបបទស្នើសុំធ្វើអាជីវកម្ម

ភ្នំពេញ៖ ក្រសួងព័ត៌មានបានចេញសេចក្តីក្រើនរម្លឹក ជម្រាបជូន ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ម្ចាស់អង្គភាពប្រកបអាជីវកម្មពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍សូមមកបំពេញសំណុំបែបបទស្នើសុំធ្វើអាជីវកម្ម ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងស្របតាមច្បាប់ជាធរមាន។

 តាមសេចក្តីប្រកាសរបស់ព័ត៌មានបានឱ្យដឹងថា កន្លងមក ក្រសួងបានសង្កេតឃើញ អង្គភាពអាជីវកម្មពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍មួយចំនួន បាននិងកំពុងធ្វើអាជីវកម្មដោយមិន មានអាជ្ញាបណ្ណ ដែលធ្វើឱ្យប៉ះពាល់សណ្តាប់ធ្នាប់ និងការប្រកួតប្រជែងមិនស្មោះត្រង់។

ក្រសួងសូមបញ្ជាក់ថា ការប្រកបអាជីវកម្មកាសែត ព្រឹត្តិបត្រ ទស្សនាវដ្តី គេហទំព័រ វិទ្យុ ទូរទស្សន៍ រោងពុម្ព គ្រឹះស្ថានបោះពុម្ព ផ្សាយ សេវាបោះពុម្ព ភ្នាក់ងារផ្សាយពាណិជ្ជកម្ម និងសេវាផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវតែមានការអនុញ្ញាតពី ក្រសួងព័ត៌មាន ដើម្បីធានាបាននូវភាពត្រឹមត្រូវ និងស្របតាមច្បាប់ជាធរមាន៕






 

Powered by Blogger.