គណៈប្រតិភូខេត្តមណ្ឌលគិរី ចូលរួមកិច្ចប្រជុំជាមួយខេត្តដាក់ឡាក់ ពង្រឹងកិច្ចសហប្រតិបត្តិការឆ្នាំ២០២៦-២០២៨
អត្ថបទ៖ ជឹម ទូច
ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ គណៈប្រតិភូខេត្តមណ្ឌលគិរី ដឹកនាំដោយ ឯកឧត្តម គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤-២០២៦ និងពិភាក្សាលើទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២៦-២០២៨ ជាមួយគណៈប្រតិភូខេត្តដាក់ឡាក់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្តដាក់ឡាក់ រួមមាន ឯកឧត្តម លឿង ង្វៀន មិញទ្រៀត លេខាបក្សខេត្ត និងប្រធានគណៈប្រតិភូរដ្ឋសភាខេត្តដាក់ឡាក់ និងឯកឧត្តម អ៊ុយ៉ាង គ្រី ទឹអេ ក្នឹង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ខេត្តដាក់ឡាក់ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិករណសិរ្សនៃខេត្តទាំងពីរ។
កិច្ចប្រជុំបានផ្តោតលើការវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក និងកំណត់ទិសដៅថ្មី ដើម្បីបន្តពង្រឹងទំនាក់ទំនង មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តមណ្ឌលគិរី និងខេត្តដាក់ឡាក់ ឱ្យកាន់តែមានប្រសិទ្ធភាពក្នុងដំណាក់កាលឆ្នាំ២០២៦-២០២៨។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសង្កាត់ទុតហ័រ ខេត្តដាក់ឡាក់ ប្រទេសវៀតណាម៕





Post a Comment