លោក ហុក ពៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យដោះលែងឈ្មោះ ខេង សុក្រ និងឈ្មោះ យាត សិទ្ធ ឱ្យមានសេរីភាពវិញ
ភ្នំពេញ÷ នៅរសៀលថ្ងៃទី៧ ខខែកក្កដា ឆ្នាំ២០២៦ លោក ហុក ពៅ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឱ្យដោះលែងជនត្រូវចោទឈ្មោះ ខេង សុក្រ និងឈ្មោះ យាត សិទ្ធ ដែលជាអ្នកបេីកបររថយន្ដស្ទូច និងព្រូឡានឱ្យមានសេរីភាពវិញ បន្ទាប់ពីត្រូវបានតំណាងអយ្យការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ «ប៉ុនប៉ងលួច» តាមមាត្រា ៣៥៣, មាត្រា ៣៥៦ និងមាត្រា ៣៦១ នៃក្រមព្រហ្មទណ្ឌ៕





Post a Comment