អធិការដ្ឋាននគរបាលស្រុកព្រៃនប់ ចេញសេចក្តីបំភ្លឺព័ត៌មាន ក្រោយមានការផ្សាយពាក់ព័ន្ធទីតាំងល្បែងជល់មាន់ខុសច្បាប់

ខេត្តព្រះសីហនុ÷ អធិការដ្ឋាននគរបាលស្រុកព្រៃនប់មានកិត្តិយស សូមធ្វើការបំភ្លឺជូនបងប្អូនតាមបណ្តាញទំនាក់ទំនងសង្គម (Facebook) និងសាធារណជនមេត្តាជូនជ្រាបថា៖ ក្រោយពីបានទទួលព័ត៍មានកម្លាំងយើង បានស្រាវជ្រាវរកទីតាំងដែលបានបង្ហោះខាងលើនោះប្រទះឃើញរោងមួយកន្លែង ស្ថិតនៅលើភ្នំ ជាទីតាំងគ្រប់គ្រងដោយក្រុមហ៊ុន។

ក្រោយពេលស្រាវជ្រាវកម្លាំងយើងបានចុះទៅដល់ទីតាំងដែលមានរូបភាពដូចការបង្ហោះក៍ប្រទះឃើញរោងមួយដែលទើបសាងសង់ថ្មីហើយពុំមានការលេងល្បែងខុសច្បាប់(ជល់មាន់)នោះទេ ហើយក៍ពុំមានមនុស្សនៅទីតាំងនោះដែរ គឺឃើញតែរោងដែលមានដូចរូបភាព ពេលកម្លាំងយើងក៍ចូលមើលពិនិត្យជាក់ស្តែង ឃើញថា រោងទើបសាងសង់ថ្មី គឺមានស្ថានភាពដូចរូបដែលសាព័ត៍មានបង្ហោះមែន ប៉ុន្តែពុំមានមនុស្ស ឬការលេងល្បែងជល់មាន់នោះទេ។

ហើយពេលត្រួតពិនិត្យយើងអាចសន្និដ្ឋានបានថា ទីតាំងនោះ គឺពិតទីតាំងដែលរូបភាពដែលសាព័ត៍មានបានបង្ហោះថាមានល្បែងជល់មាន់ពិតប្រាកដមែន ។ ក្រោយពេលយើងពិនិត្យឃើញថា ទីតាំងនោះពិតជាទីតាំងដែលធ្លាប់លេងល្បែងជល់មាន់ខុសច្បាប់ យើងក៍បានដាក់កម្លាំងឃ្លាំមើល និងតាមដានប្រសិនជាទីតាំងនេះនៅលេងបន្តយើងនិងបង្រ្កាប និងអនុវត្តមាននីតិវិធីច្បាប់ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនតាមបណ្តាញទំនាក់ទំនងសង្គម (Facebook )និងសាធារណជន ជ្រាបជាព័ត៍មាន៕

(អង្គភាពសារព័ត៌មាន «ភ្នំពេញដេលី» នឹងបន្តធ្វើការតាមដានករណីល្បែងស៊ីសងនៅស្រុកព្រៃនប់ជាបន្តទៀត)៕







Powered by Blogger.