លោក ហ៊ួរ មិថុនា ចុះពិនិត្យវឌ្ឍនភាពការស្តារប្រឡាយតាមបណ្តោយផ្លូវជាតិលេខ៣៣A និងនាំយកថវិកាលើកទឹកចិត្តជូនដល់ក្រុមការងារ

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកែប៖ លោក ហ៊ួរ មិថុនា អភិបាលរងខេត្តកែប នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការស្តារប្រឡាយតាមបណ្តោយផ្លូវជាតិលេខ៣៣A និងនាំយកថវិកាឧបត្ថម្ភរបស់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ជូនដល់ក្រុមការងារ ដើម្បីលើកទឹកចិត្តក្នុងការអនុវត្តការងារ។

សូមជម្រាបថា ការស្តារ និងថែទាំហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន គឺជាសេវាសាធារណៈដ៏ចាំបាច់ ក្នុងការបម្រើ ផលប្រយោជន៍រួម និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខេត្តកែប ដែលគិតរហូតមកទល់ពេលនេះ ការស្តារប្រឡាយសម្រេចបានប្រមាណ ៨០% ហើយ៕










 

Powered by Blogger.