សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកសញ្ញាបត្រ​ជូន​និស្សិតសាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត​សាកល​​វិទ្យា​ល័យសៅស៍អ៊ីសថ៍អេយសៀ ក្រោយបញ្ចប់ការសិក្សា​ដោយ​ជោគ​ជ័យ។

របាយការណ៍សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ បានឱ្យដឹងថា និស្សិត​ដែលបញ្ចប់ការសិក្សាដោយជោគជ័យ ហើយទទួលសញ្ញាបត្រ​នាព្រឹកថ្ងៃនេះ មាន​ចំនួន ១ ៥០០នាក់ នារី ៩៣២នាក់ មានកម្រិត បរិញ្ញាបត្ររង បរិញ្ញា​បត្រ និងបរិញ្ញាបត្រ​ជាន់​ខ្ពស់ លើមុខជំនាញដូចជា នេយ្យ និងសវនកម្ម, គ្រប់​គ្រង, ម៉ាឃីតធីង, ហិរញ្ញវត្ថុ និងធនាគារ, គ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋា​រកិច្ច, ព័ត៌មាន​វិទ្យា, ស្ថាបត្យកម្ម, គណិតវិទ្យា, នីតិសាស្រ្ត, រដ្ឋបាលសា​ធា​រណៈ, ការបង្រៀន​ភាសា​អង់គ្លេស និងអក្សរសាស្រ្តខ្មែរ៕



 

Powered by Blogger.