ត្រាំ អះអាងថា កិច្ចចរចាជាមួយអ៊ីរ៉ង់ដំណើរការទៅយ៉ាងល្អប្រសើរ

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានកោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ ដោយលោកបានចាត់ទុកជំនួបនៅទីក្រុងដូហា ថាជាការប្រជុំដ៏ «ល្អប្រសើរខ្លាំងណាស់»

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅមុនពេលឡើងជិះយន្តហោះប្រធានាធិបតី (Air Force One) ដែលជាអំណោយពីប្រទេសកាតា ដើម្បីធ្វើដំណើរទៅកាន់រដ្ឋ North Dakota លោក ត្រាំ បានគូសបញ្ជាក់ថា «មកទល់ពេលនេះ ដំណើរការរំសាយអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ កំពុងបោះជំហានទៅមុខយ៉ាងរលូន។ ពួកគេមានជំនួបប្រជុំដ៏ល្អ ហើយយើងនឹងរង់ចាំមើលបន្តទៀត»

មេដឹកនាំអាមេរិករូបនេះបានបន្ថែមថា «កន្លងមក យើងបានវាយប្រហារពួកគេយ៉ាងចាស់ដៃ...ប៉ុន្តែពេលនេះពួកយើងកំពុងត្រូវរ៉ូវគ្នាវិញហើយ»។ ការលើកឡើងនេះ គឺសំដៅលើកិច្ចចរចាដែលកំពុងប្រព្រឹត្តទៅ ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង បន្ទាប់ពីភាគីទាំងពីរបានបើកការបាញ់ប្រហារដាក់គ្នាកាលពីពេលថ្មីៗនេះ៕



 

Powered by Blogger.