«ព្រឹត្តិការណ៍ដ៏មហោឡារិកAIរបស់ចិនឆ្នាំ២០២៦» បានចាប់ដំណើរការនៅក្រុងសៀងហៃ
បរទេស៖ ដើម្បីអនុវត្តស្មារតីនៃសុន្ទរកថាគន្លឹះរបស់លោកXi Jinpingប្រធានរដ្ឋចិនដែលថ្លែងក្នុងពិធីបើកកិច្ចប្រជុំបញ្ញាសិប្បនិមិ្មតពិភពលោកឆ្នាំ២០២៦និងកិច្ចប្រជុំកម្រិតខ្ពស់ស្តីពីអភិបាលកិច្ចបញ្ញាសិប្បនិមិ្មតសកល អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរួមសហការជាមួយគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិន ការិយាល័យគណៈកម្មការសន្តិសុខសាយប័រនិងបច្ចេកវិទ្យាព័ត៌មានមជ្ឈិមចិននិងរដ្ឋបាលប្រជាជនក្រុងសៀងហៃប្រារព្ធធ្វើពិធីបើកដំណើរការ«ព្រឹត្តិការណ៍ដ៏មហោឡារិកAIរបស់ចិនឆ្នាំ២០២៦»នៅក្រុងសៀងហៃនាថ្ងៃទី១៨ខែកក្កដា ។
ថ្លែងក្នុងសុន្ទរកថា លោកShen Haixiongអនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានថ្លែងថា លោកអគ្គលេខាធិការបក្សXi Jinpingបានក្តាប់ជាប់យ៉ាងស៊ីជម្រៅនូវនិន្នាការទូទៅនៃការអភិវឌ្ឍបញ្ញាសិប្បនិម្មិត។ សុន្ទរកថាគន្លឹះរបស់លោកបានណែនាំតម្រង់ទិសដល់ការអភិវឌ្ឍនិងអភិបាលកិច្ចបញ្ញាសិប្បនិម្មិតសកល ដែលទទួលបានការចាប់អារម្មណ៍និងប្រតិកម្មតបយ៉ាងខ្លាំងក្លាពីសំណាក់សហគមន៍អន្តរជាតិ ។បច្ចុប្បន្ននេះ ការធ្វើនវានុវត្តន៍ខាងបញ្ញាសិប្បនិម្មិតមានការវិវឌ្ឍរីកចម្រើនយ៉ាងផុលផុស «ព្រឹត្តិការណ៍ដ៏មហោឡារិកAIរបស់ចិនឆ្នាំ២០២៦»នឹងបង្ហាញដោយគ្រប់ជ្រុងជ្រោយនូវសមិទ្ធផលថ្មីបំផុតផ្នែកបញ្ញាសិប្បនិម្មិតរបស់ចិនលើវិស័យសិក្សាស្រាវជ្រាវជាមូលដ្ឋាន ការបំបែកបច្ចេកវិទ្យា ការប្រើប្រាស់ក្នុងឧស្សាហកម្មជាដើម ក្រោមប្រធានបទ “រួមគ្នាជាមួយAI” ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងក្តាប់ជាប់ឱកាសមានលក្ខណៈជាប្រវត្តិសាស្ត្រនេះ ក្នុងន័យជំរុញការរីកចម្រើនប្រកបដោយការរួមបញ្ចូលគ្នារវាងវឌ្ឍនភាពបច្ចេកវិទ្យានិងវិបុលភាពវប្បធម៌ ដើម្បីរួមគ្នាបង្កើតអនាគតដ៏ល្អបវរ ដែលធ្វើឱ្យបញ្ញាសិប្បនិម្មិតអភិវឌ្ឍទៅរកទិសដៅវិជ្ជមាន ក៏ដូចជាផ្តល់ផលប្រយោជន៍ជាទូទៅនិងអាចចែករំលែកជាមួយគ្នា ៕


Post a Comment