​ដំណោះស្រាយរួម! ដើម្បីប្រជាពលរដ្ឋ ផ្លូវ២ខ្សែ នៅដំណាក់ចង្អើរ នឹងចាប់ផ្ដើមជួសជុលនៅសប្តាហ៍នេះ

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកែប៖ ក្រោមការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរបស់លោក ហ៊ួរ មិថុនា រួមជាមួយការយកចិត្តទុកដាក់ខ្ពស់ពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប និងអាជ្ញាធរពាក់ព័ន្ធ វិវាទរវាងក្រុមហ៊ុនសាងសង់ផ្លូវ និងភាគីកាន់កាប់អាជ្ញាប័ណ្ណរ៉ែ ត្រូវបានដោះស្រាយបញ្ចប់ដោយជោគជ័យ។

ក្រោយកិច្ចពិភាក្សា កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ ភាគីទាំងអស់បានឈានដល់ការយោគយល់ និងឯកភាពគ្នាទាំងស្រុង ដោយតម្កល់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ជាអាទិភាព។

លទ្ធផលផ្លែផ្កាភ្លាមៗ ដោយជួសជុលផ្លូវចំនួន ២ខ្សែ នៅក្នុងមូលដ្ឋានខាងលើ នឹងត្រូវចាប់ផ្ដើមអនុវត្តនៅសប្តាហ៍សប្តាហ៍នេះហើយ ដើម្បីបញ្ចប់ការលំបាក និងសម្រួលដល់ការធ្វើដំណើរ ក៏ដូចជាការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត៕














 

Powered by Blogger.