ប្រមុខទីភ្នាក់ងារផ្តល់ជំនួយរបស់ UN ទាមទារសេចក្ដីថ្លៃថ្នូរសម្រាប់ប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា
បរទេស៖ ប្រមុខនៃទីភ្នាក់ងារផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិ (UN) លោក Tom Fletcher បាននិយាយថាប្រជាជនប៉ាឡេស្ទីន ដែលកំពុងរស់នៅក្នុង តំបន់ហ្កាហ្សា ត្រូវតែទទួលបានត្រឡប់ទៅវិញនូវសេចក្ដីថ្លៃថ្នួររបស់ពួកគេ មិនមែនគ្រាន់ត្រឹមតែមានជីវិតរស់នៅប៉ុណ្ណោះទេ ខណៈរូបលោករិះគន់អ៊ីស្រាអែល សម្រាប់ការបង្កឧបសគ្គរំខានដល់ការផ្ដល់ជំនួយមនុស្សធម៌។
ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
លោក Tom
Fletcher បានទទួលស្គាល់ថាលំហូរជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សា
ពិតជាមាន ភាពល្អប្រសើរពិតមែនចាប់តាំងពីមានបទឈប់បាញ់រវាងអុីស្រាអែល
និងក្រុមហាម៉ាសចូលជាធរមាកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥មក។ ប៉ុន្តែ
លោកបានកត់សម្គាល់ឃើញថាទោះជាមានភាពល្អប្រសើរក៏ពិតមែន
ក៏ជំនួយទាំងនោះគ្រាន់តែជាកម្រិតអប្បបរមានៃអ្វីដែលប្រជាជនប៉ាឡេស្ទីនត្រូវការ
និងអ្វីដែល គេអាចផ្ដល់ឱ្យ ហើយច្បាប់អន្តរជាតិទាមទារតែប៉ុណ្ណោះ។
លោក Tom Fletcher បានបន្ថែមថាការធ្វើឱ្យស្នូរគ្រាប់កាំភ្លើងស្ងប់ស្ងាត់គឺមិនទាន់គ្រប់គ្រាន់ទេ
ហើយគេចាំបាច់ត្រូវតែស្ដារឡើងវិញនូវភាពថ្លៃថ្នូរសម្រាប់ ប្រជាជនប៉ាឡេស្ទីនផងដែរ។
ដោយឡែក លោកស្រី Bushra Khalidi ជាមន្ត្រីកិច្ចការមនុស្សធម៌ម្នាក់មកពីអង្គការ
Oxfam ដែលត្រូវបានអញ្ជើញឱ្យ
ថ្លែងសុន្ទរកថានៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែរនោះក៏បានអំពាវនាវឱ្យផងដែរឱ្យរដ្ឋជាសមាជិកទាំងអស់ធ្វើសកម្មភាពជាក់ស្ដែងជាមួយ
ភាពបន្ទាន់ ភាពក្លាហាន និងភាពជាមនុស្សជាតិ៕ (AFP)

Post a Comment