កម្លាំងសមត្ថកិច្ចចម្រុះខេត្តរតនគិរី ចុះត្រួតពិនិត្យរកទំនិញគ្រប់ប្រភេទដែលមានប្រភពមកពីប្រទេសថៃក្នុងភូមិសាស្រ្តខេត្ត

ដោយ៖ ជឹម ទូច

ខេត្តរតនគិរី ៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានដឹកនាំនិងចាត់តាំងលោកវរសេនីយ៍ឯក ជា តារា ស្នងការងទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីចូលរួមប្រតិបត្តិការជាមួយក្រុមការងារចុះត្រួតពិនិត្យការនាំចូលទំនិញគ្រប់ប្រភេទដែលមានប្រភពមកពីប្រទេសថៃក្នុងភូមិសាស្ត្រខេត្តរតនគិរី ដឹកនាំដោយលោក វ៉ាន់ សោភា អភិបាលរងនៃគណៈអភិបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយលោក ជូន សុបញ្ញា ព្រះរាជ្ញារង ព្រមទាំងមន្ត្រីជំនាញពាក់ព្ធ័នជាច្រើនទៀត បានចុះត្រួតពិនិត្យឃ្លាំងស្តុបទំនិញចំនួន១០ឃ្លាំងក្នុងរយៈពេល២ថ្ងៃ ។

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យឃ្លាំងស្តុបទំនិញចំនួន២កន្លែង ស្ថិតក្នុងក្រុងបានលុង ជាលទ្ខផលពុំបានរកឃើញទំនិញនាំចូលពីប្រទេសថៃនោះទេ បន្ទាប់មកនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យឃ្លាំងចំនួន០៨កន្លែង ស្ថិតក្នុងក្រុងបានលុង ជាលទ្ធផលមិនមានទំនិញដែលនាំចូលពីប្រទេសថៃនោះទេ។ 

ដោយឡែកជំនាញ ក.ប.ប ខេត្តបានរកឃើញទំនិញខូចគុណភាព (ហួសកាលបរិច្ឆេទនៃការប្រើប្រាស់) និងធ្វើការដកហូតមានដូចជា៖ មីMiGa១២កំប៉ុង ,ភេសជ្ជៈcaraboa ១៧កេស, ភេទជ្ជៈGreen Tea ២០កំប៉ុង,Oishi ២៤ដប និងNesscafe ២៣កំប៉ុង បច្ចុប្បន្នទំនិញខូចគុណភាពខាងលើ គឺត្រូវបានដកហូត ដោយជំនាញ ក.ប.ប​ យកទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធី៕








Powered by Blogger.