ក្រុមគយចល័តផ្ទៃប្រទេសដាក់កុងត្រូលតាមបណ្តោយផ្លូវជាតិលេខ២ ឱ្យឈ្មួញចូលបង់លុយ ! តើការបង់លុយរបស់ក្រុមឈ្មួញទាំងនោះ ចូលថវិកាជាតិ ឬចូលហោប៉ៅ?

ខេត្តកណ្តាល÷ មហាជនដែលធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ តែងនាំគ្នាឆ្ងល់ និងចោទជាសំណួរថា«តើការបង់លុយរបស់ក្រុមឈ្មួញទាំងនោះ ចូលថវិកាជាតិ ឬចូលហោប៉ៅ»? ខណៈឃើញក្រុមឈ្មួញតូចធំចេញចូលហូរហែរសង្ស័យបង់លុយឱ្យក្រុមមន្ត្រីគយចល័តផ្ទៃប្រទេស ដែលដាក់ប៉ុស្តិ៍តាមបណ្តោផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិសាស្ត្រឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

បើតាមប្រភពពីមន្ត្រីគយបង្ហើបឱ្យដឹងថា ទីតាំងប៉ុស្តិ៍គយចល័តខាងលើ គឺគ្រប់គ្រងដោយលោក ចៅ ពិសិដ្ឋ រួមនិងផ្លូវជាតិលេខ៣ផងដែរ ហើយជាទូទៅក្រុមមន្ត្រីគយចល័តមិនសូវធ្វើការឆែកឆេរត្រួតពិនិត្យទំនិញដែលឈ្មួញនាំចូលពីប្រទេសវៀតណាម និងដឹកជញ្ជូនឆ្លងកាត់មុខប៉ុស្តិ៍ឡើយ ហើយទំនិញមួយចំនួនត្រូវបានគេសង្ស័យថា អាចជាទំនិញឡាំសាំបង្កប់ជាមួយទំនិញបង់ពន្ធ។

ពាក់ព័ន្ធករណីនេះ លោក ចៅ ពិសិដ្ឋ ប្រធានគយចល័តដែលទទួលបន្ទុកផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ អង្គភាពសារព័ត៌មាន«ភ្នំពេញដេលី»Sapormean phnom penh daily មិនទាន់អាចស្វែងរកសុំការបំភ្លឺបាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ ព្រោះមិនមានលេខទូរស័ព្ទ។

(អង្គភាពសារព័ត៌មាន«ភ្នំពេញដេលី»Sapormean Phnom Penh Daily និងបន្តធ្វើការតាមដានការករណីនេះជាបន្តទៀត)៕







Powered by Blogger.