អាជ្ញាធរក្រុងបូកគោ ចុះត្រួតពិនិត្យកំពង់ផែកំពតផត ដើម្បីទប់ស្កាត់ការនាំចូលទំនិញខុសច្បាប់
អត្ថបទ៖ ទ្រី ហៀន
ខេត្តកំពត៖ លោក ឡេន ឌឿន អភិបាលរងក្រុងបូកគោ តំណាង លោក លាង រឿនសុធី អភិបាលនៃគណៈអភិបាលក្រុងបូកគោ បានដឹកនាំក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ចុះត្រួតពិនិត្យផ្ទាល់នៅកំពង់ផែកំពតផត (Kampot Port) ដែលមានទីតាំងស្ថិតក្នុងសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត។ការចុះត្រួតពិនិត្យនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងយ៉ាងច្បាស់លាស់ ក្នុងការបង្កើនការយកចិត្តទុកដាក់ ពង្រឹងការត្រួតពិនិត្យ និងទប់ស្កាត់រាល់ការនាំចូលទំនិញខុសច្បាប់នានា ពីប្រទេសថៃចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា តាមច្រកផ្លូវទឹកមួយនេះ។
យោងតាមការចុះផ្សាយរបស់រដ្ឋបាលក្រុងបូកគោ បានឱ្យដឹងថា លទ្ធផលនៃការត្រួតពិនិត្យជាក់ស្តែង បន្ទាប់ពីបានធ្វើការពិនិត្យយ៉ាងល្អិតល្អន់ ក្រុមការងារបានរកឃើញថា ទំនិញដែលដឹកតាមសាឡង់ខាងលើ គឺជាប្រភេទ ម្សៅម្នាងសិលា ដែលជាប្រភេទវត្ថុធាតុដើមស្របច្បាប់ សម្រាប់បម្រើឱ្យការផលិតស៊ីម៉ងត៍នៅក្នុងស្រុក។ ទំនិញទាំងនោះមិនមែនជាទំនិញគេចពន្ធ ឬខុសច្បាប់ដូចការសង្ស័យជាបឋមនោះឡើយ។
ជាថ្មីម្ដងទៀត រដ្ឋបាលក្រុងបូកគោ សូមគោរពជូនដំណឹងដល់សាធារណជន និងបងប្អូនបណ្តាញសារព័ត៌មានទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងជៀសវាងការយល់ច្រឡំ។
ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរក្រុងបូកគោ បានបញ្ជាក់ជំហរថានឹងបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីបន្តតាមដាន ត្រួតពិនិត្យ និងទប់ស្កាត់រាល់សកម្មភាពនាំចូលទំនិញខុសច្បាប់គ្រប់ប្រភេទ ដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការអនុវត្តច្បាប់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

Post a Comment