សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឲ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាបាន ប្រសិទ្ធនាមមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ» ។ ប៉ុន្តែទោះបីជាយ៉ាងណាសម្តេចតេជោបញ្ជាក់យ៉ាងច្បាស់ៗថា សាងសង់ភូមិនេះ មិនបោះបង់ការទាមទារដីខ្មែរមកវិញនោះទេ។
ការប្រសិទ្ធនាមនេះ បានធ្វើឡើងក្នុងឱកាស
ដែលសម្តេចតេជោ អញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន
ស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦។
ឆ្លៀតនាឱកាសនោះ សម្តេចតេជោបញ្ជាក់យ៉ាងច្បាស់ថា
យើងសាងសង់ភូមិនេះហើយ ប៉ុន្តែយើងមិនបោះបង់ការទាមទារដីមកវិញនោះទេ។
ដីត្រូវតែទាមទារត្រឡប់មកវិញ៕

Post a Comment