សម្តេចធិបតី ៖ រដ្ឋពុំមានផែនការ កាត់បន្ថយការចំណាយ ពីវិស័យអប់រំនិងសុខាភិបាល ទៅបំពេញវិស័យការពារជាតិទេ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនមានផែនការ កាត់បន្ថយការចំណាយពីវិស័យអប់រំ និងសុខាភិបាល ទៅបំពេញបន្ថែមវិស័យ ការពារជាតិនោះទេ ។
ការមានប្រសាសន៍បែបនេះ របស់សម្តេចធិបតី
បន្ទាប់ពីមានការផ្សព្វផ្សាយថា រដ្ឋនឹងកាត់បន្ថយថវិកា ចំនួន១៧០លានដុល្លារ
ពីវិស័យអប់រំ និងសុខាភិបាល ដើម្បីយកទៅទ្រទ្រង់ វិស័យការពារជាតិ៕
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សា
និងប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស-និស្សិត នៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា
នាព្រឹកនេះ សម្ដេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា
ទោះបីជាកញ្ចប់ថវិកាសម្រាប់ការពារជាតិមានការកើនឡើងក៏ដោយ
ប៉ុន្តែរាជរដ្ឋាភិបាលមិនបានកាត់បន្ថយថវិកាវិស័យអប់រំ និងសុខាភិបាលឡើយ
ពោលគឺមានតែការបង្កើនថវិកាបន្ថែមជាបន្តបន្ទាប់។
សម្ដេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «មនុស្ស» គឺជាវិស័យអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល
ដូច្នេះការវិនិយោគលើវិស័យអប់រំ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ
នៅតែជាកិច្ចការដ៏សំខាន់ដែលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត៕

Post a Comment