សម្ដេចធិបតី ៖ ថវិកាជាតិសម្រាប់វិស័យសង្គមកិច្ច អប់រំ និងសុខាភិបាល នឹងបន្តកើនឡើងជាលំដាប់ មិនមានការកាត់បន្ថយឡើយ
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា គម្រោងចំណាយថវិកាជាតិសម្រាប់វិស័យសង្គមកិច្ច ចន្លោះឆ្នាំ ២០២៧-២០២៩ នឹងបន្តកើនឡើងជាបន្តបន្ទាប់ ដោយគ្មានការកាត់បន្ថយដើម្បីយកទៅបង្កើនថវិកាវិស័យការពារជាតិ ដូចការលើកឡើងរបស់មជ្ឈដ្ឋានមួយចំនួននោះឡើយ។
តាមរយៈផែនការថវិកា
វិស័យសង្គមកិច្ចត្រូវបានគ្រោងទុកថានឹងកើនឡើង ៣,៤%
ក្នុងឆ្នាំ២០២៧, កើនដល់ ៣,៨%
ក្នុងឆ្នាំ២០២៨ និងឡើងដល់ ៥% ក្នុងឆ្នាំ២០២៩ ដែលគិតជាមធ្យមមានកំណើន ៥,៦% ក្នុងចន្លោះឆ្នាំ ២០២៧-២០២៩។
ជាមួយគ្នានេះ សម្ដេចធិបតី
បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកុំឱ្យមានការព្រួយបារម្ភ
ចំពោះការផ្ដល់សេវាសាធារណៈក្នុងវិស័យអាទិភាពទាំងនេះ។ សម្ដេចបានសង្កត់ធ្ងន់ថា
រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពខ្ពស់បំផុតលើវិស័យសង្គមកិច្ច អប់រំ និងសុខាភិបាល
ហើយពិដាននៃការចំណាយលើវិស័យទាំងនេះ មិនមានការកាត់បន្ថយនោះទេ គឺមានតែការកើនឡើង
ដើម្បីបម្រើផលប្រយោជន៍ និងសុខមាលភាពរបស់ប្រជាជន៕

Post a Comment