ចិនបញ្ជូនក្រុមគ្រូពេទ្យជំនាញ ទៅជួយដល់កុងហ្គោដែលកំពុងផ្ទុះជំងឺអេបូឡា
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយនាថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ ថាចិននឹងបញ្ជូនក្រុមអ្នកឯកទេសវេជ្ជសាស្ត្រ ទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីជួយដោះស្រាយបញ្ហាផ្ទុះឡើងនៃជំងឺអេបូឡា។
លោក Lin បន្ថែមថា
រដ្ឋាភិបាលចិនសម្រេចផ្តល់ការជួយក្នុងនាមមនុស្សធម៌ ដល់កុងហ្កោ
ហើយនឹងបន្តធ្វើជួយឱ្យបានច្រើន ទៅតាមលទ្ធភាព។
យោងតាមអង្គការសុខភាពពិភពលោក WHO
គិតត្រឹមថ្ងៃសុក្រសប្តាហ៍មុន មានករណីសង្ស័យឆ្លងជំងឺអេបូឡាចំនួន
៩០៦ករណី នៅក្នុងប្រទេសកុងហ្គោ រួមទាំងករណីសង្ស័យស្លាប់ដោយសារជំងឺអេបូឡាចំនួន
២២៣ករណីកំពុងស្ថិតក្នុងការស៊ើបអង្កេត៕ (Reuters)

Post a Comment