កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ចាប់ផ្តើមអាចចាកចេញពីតំបន់បិទខ្ទប់របស់អាមេរិក មុនភាគីទាំងពីរចុះកិច្ចព្រមព្រៀងបឋម សំដៅបិទបញ្ចប់សង្រ្គាម
មជ្ឈិមបូព៌ា៖ កប៉ាល់មួយចំនួនដែលដឹកប្រេងអ៊ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ ពីរថ្ងៃមុនពេលភាគីទាំង២ ត្រូវចុះកិច្ចព្រមព្រៀងបឋម ដែលសំដៅបិទបញ្ចប់សង្រ្គាមដែលផ្ទុះឡើងតាំងពីចុងខែកុម្ភៈ។
កប៉ាល់យក្ស២គ្រឿងរបស់ក្រុមហ៊ុនកប៉ាល់ដឹកប្រេងអ៊ីរ៉ង់
NITC
ឈ្មោះ DIONA និង HERO2 បានធ្វើដំណើរចេញផុតបរិវេណដែលត្រូវបានបិទខ្ទប់ដោយកងទ័ពជើងទឹកអាមេរិក
ហើយផ្ទុកប្រេងឆៅសរុបចំនួន ៣,៨លានបារ៉ែល។ ក្រោយមក កប៉ាល់ដឹកប្រេងទី៣
ក៏បានចាកចេញផុតផងដែរ។
វាគឺជាការនាំចេញប្រេងឆៅអ៊ីរ៉ង់ដំបូងបំផុតក្នុងរយៈពេល២ខែ
ពោលគឺចាប់តាំងពីសហរដ្ឋអាមេរិកអនុវត្ត ការបិទខ្ទប់លើកប៉ាល់អ៊ីរ៉ង់ ឆ្លើយតបការដែលអ៊ីរ៉ង់បិទខ្ទប់ច្រកសមុទ្រ
Hormuz
ដែលជាច្រកដ៏សំខាន់នៃការដឹកជញ្ជូនប្រេងនិងឧស្ម័នរបស់ពិភពលោក
ក្រោយរងការវាយប្រហារពីអាមេរិកនិងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ៕ (AFP)

Post a Comment