សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការងារការពារជាតិ និងសន្តិសុខសង្គម ត្រូវធ្វើជាប្រចាំ និងយូរអង្វែង
ភ្នំពេញ៖ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការពារជាតិមិនមែនជាកិច្ចការដែលត្រូវធ្វើត្រឹមតែមួយថ្ងៃនោះទេ ប៉ុន្តែវាគឺជាភារកិច្ចដែលត្រូវអនុវត្តជាប្រចាំ និងយូរអង្វែងបំផុត។
ក្នុងពិធីសម្ពោធអគារសិក្សា
និងប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស-គរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា
នាព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតីបានសង្កត់ធ្ងន់ថា ដរាបណាប្រទេសខ្មែរនៅតែជាប្រទេស ការងារការពារបូរណភាពទឹកដី
ក៏ដូចជាការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម
ត្រូវតែធ្វើឡើងជាដាច់ខាតដោយគ្មានការបង្អង់ឡើយ។
គួរបញ្ជាក់ថា ក្នុងឱកាសនោះ
សម្ដេចនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញកាត់ខ្សែបូសម្ពោធអគារសិក្សាថ្មីកម្ពស់ ៣ជាន់
និងសមិទ្ធផលនានា រួមទាំងផ្ដល់កិត្តិយសប្រគល់សញ្ញាបត្រជូនដល់គរុសិស្ស
គរុនិស្សិតកម្រិតមូលដ្ឋាន និងបរិញ្ញាបត្រអប់រំ ឯកទេសអប់រំកាយ
ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងវិស័យកីឡារបស់កម្ពុជាផងដែរ៕

Post a Comment