យោធាអាមេរិក បើកការវាយប្រហារថ្មីមួយលើអ៊ីរ៉ង់ ចំពោះមុខកិច្ចចរចាសន្តិភាព
វ៉ាស៊ីនតោន៖ ទីបញ្ជាការកណ្ដាលអាមេរិក ហៅកាត់ថា CENTCOM បានឱ្យដឹងថាយោធាអាមេរិកបានបើកការវាយប្រហារថ្មីមួយលើទីតាំងបាញ់មីស៊ីល ស្ថិតនៅភាគខាងត្បូង នៃប្រទេសអ៊ីរ៉ង់ រួមទាំងទូកដែលកំពុងព្យាយាមដាក់ពង្រាយគ្រាប់មីន កាលពីថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ ចំពេលក្រុមអ្នកចរចាអ៊ីរ៉ង់បានធ្វើដំណើរទៅដល់ទីក្រុងដូហា ប្រទេសកាតាសម្រាប់កិច្ចចរចាដើម្បីបិទបញ្ចប់សង្រ្គាម។
ការវាយប្រហារជាថ្មីរបស់យោធាអាមេរិកកំពុងបង្កការគំរាមកំហែងដល់បទឈប់បាញ់មានភាពផុយស្រួយស្រាប់ដែលបានចូលជាធរមានកាលពីថ្ងៃ៨
ខែមេសា ខណៈអាមេរិក និងអ៊ីរ៉ង់ព្យាយាមស្វែងរកកិច្ចព្រមព្រៀងមួយសំដៅបិទបញ្ចប់មួយដែលបាន
និងកំពុងធ្វើឱ្យរង្គោះរង្គើរដល់សេដ្ឋកិច្ចក្នុងតំបន់
និងពិភពលោកដោយសារតែការបិទខ្ទប់ច្រកសមុទ្រ Hormuz ធ្វើឱ្យតម្លៃថាមពលឡើងថ្លៃ។
ក្នុងសេចក្ដីថ្លែងការណ៍មួយ អ្នកនាំពាក្យ CENTCOM
លោក Tim Hawkins បានគូសបញ្ជាក់ដូច្នេះថា «កងកម្លាំងអាមេរិកបានដឹកនាំការវាយប្រហារស្វ័យការពារខ្លួន លើភាគខាងត្បូងអ៊ីរ៉ង់
នៅថ្ងៃនេះ (ថ្ងៃចន្ទ)
ដើម្បីការពារកងកម្លាំងរបស់យើងពីការគំរាមកំហែងបង្កឡើងដោយកងកម្លាំងអ៊ីរ៉ង់»។ អ្នកនាំពាក្យ CENTCOM មិនបានផ្ដល់ព័ត៌មាន
អ្វីលម្អិតនោះទេ
ដោយគ្រាន់តែបន្ថែមថាគោលដៅដែលត្រូវបានវាយប្រហារក្នុងនោះរួមមានទីតាំងបាញ់មីស៊ីល
និងទូកដែលកំពុងព្យាយាមដាក់ពង្រាយគ្រាប់មីន។
ក្ដីសង្ឃឹមថានឹងមានឈានដល់កិច្ចព្រមព្រៀងក្នុងពេលឆាប់ៗ កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ផងដែរ ក្រោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin
Netanyahu ប្រកាសពីការតាំងចិត្តវាយបំបាក់ក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់មានមូលដ្ឋានក្នុងប្រទេសលីបង់។
លក្ខខណ្ឌបិទបញ្ចប់របស់អ៊ីរ៉ង់ក៏មានរួមបញ្ចូលដែរ ការបិទបញ្ចប់សង្រ្គាមនៅលីបង់៕

Post a Comment