អ៊ីស្រាអែល បង្កើនការវាយប្រហារតាមផ្លូវអាកាសលើលីបង់
បេរូត៖ យោធាអ៊ីស្រាអែលបានបង្កើនការវាយប្រហារលើភាគខាងត្បូងនៃប្រទេសលីបង់ កាលពីថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦ ក្រោយនាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយថារូបលោកបានបញ្ជាឱ្យយោធាអ៊ីស្រាអែលបង្កើនការវាយលុករបស់ខ្លួនក្នុងប្រទេសលីបង់ នៅក្រោមកិច្ចប្រឹងប្រែងមួយដើម្បី វាយបំបាក់ក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់។
ការបង្កើនការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលធ្វើឡើង
ចំពេលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កំពុងព្យាយាមបង្ហើយលក្ខខណ្ឌនៃកិច្ចព្រមព្រៀងមួយដើម្បីបិទបញ្ចប់សង្រ្គាម
ដែលក្នុងនោះអាចនឹងរួមបញ្ចូលទាំងសមរភូមិនៅលីបង់ជាទីដែលអ៊ីស្រាអែល
និងក្រុមហេសបូឡាកំពុងវាយប្រយុទ្ធគ្នាចាប់តាំងពីថ្ងៃទី២ ខែមីនាមក។
ទោះបីជាមានបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី៧
ខែមេសាមកក៏ដោយ ក៏អ៊ីស្រាអែល
និងក្រុមហេសបូឡានៅតែបន្តបាញ់ប្រយុទ្ធគ្នាស្ទើរតែរៀងរាល់ថ្ងៃ។
បើតាមអាជ្ញាធរសុខាភិបាលលីបង់
ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល ចាប់តាំងពីដើមខែមីនាមក
បានសម្លាប់មនុស្សច្រើនជាង ៣១០០នាក់។ យោធាអ៊ីស្រាអែល
កាលពីថ្ងៃចន្ទក៏បានប្រកាសដែរថាទាហានរបស់ខ្លួនម្នាក់ត្រូវបានសម្លាប់នៅភាគខាងត្បូងលីបង់
ធ្វើឱ្យចំនួនទាហានអ៊ីស្រាអែលស្លាប់ ចាប់តាំងពីផ្ទុះសង្រ្គាមជាមួយហេសបូឡា កើនដល់
២៣នាក់៕ (AFP)

Post a Comment