លោកឧត្តមសេនីយ៍ទោ ឡោ សុខា ដឹកនាំកិច្ចប្រជុំពង្រឹងវិន័យកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី
មណ្ឌលគិរី ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹក ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹង ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងារ ក្រុមប្រឹក្សាវិន័យ និងពង្រឹងវិន័យ ទៅដល់លោកស្នងការរងនៅតាមបណ្តាផែននិងតាមបណ្តាការិយាល័យជំនាញ និងតាមបណ្តាអធិការដ្ឋាននគរបាលក្រុងស្រុកទាំង៥ ព្រមទាំងបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២៕




Post a Comment