ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់កិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្តយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ក្រោមប្រធានបទ«ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន»

អត្ថបទ៖ ថោង វណ្ណា

ភ្នំពេញ៖ នៅរសៀលថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់កិច្ចប្រជុំតម្រង់ទិសស្តីពីការអនុវត្យុយុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២, say no to fake news phasse II » ក្រោមប្រធានបទ«ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការក្រសួងព័ត៌មាន។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោក/លោកស្រី ជារដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយ/អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណុះក្រសួងព័ត៌មាន, ប្រធាន/អនុប្រធាននាយកដ្ឋាន, ប្រធាន/អនុប្រធានមន្ទីរព័ត៌មានរាជធានី/ខេត្ត, តំណាងសមាគមអ្នកសារព័ត៌មាន រួមនឹងមន្ត្រីរាជការនៃក្រសួងព័ត៌មានជាច្រើនរូបទៀត។

សូមជម្រាបជូនថា ដោយបច្ចុប្បន្ននៅក្នុងសម័យឌីជីថល
យុវវ័យមានការប្រឈមខ្លាំងជាមួយការប្រើប្រាស់បច្ចេកវិទ្យាដែលមិនបម្រើឱ្យផលប្រយោជន៍វិជ្ជមាន ប្រសិនបើមិនមានការអប់រំណែនាំ និងពង្រឹងផ្នែកអក្ខរកម្មឌីជីថល អក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយទេនោះ។

ដូច្នេះហើយ ទើបក្រសួងព័ត៌មានបើកយុទ្ធនាការ «និយាយថាទេចំពោះព័ត៌ក្លែងក្លាយ ជំហានទី២, say fake news phasse II» ដោយលើកយកប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌ និងប្រព័ន្ធផ្សព្វផ្សាយ និងសុវត្ថិភាពព័ត៌មាន» ដើម្បីឱ្យយុវវ័យមានការយល់ដឹងកាន់តែច្បាស់អំពីព័ត៌មានក្លែងក្លាយ និងចូលរួមប្រយុទ្ធប្រឆាំង ឬកម្ចាត់ព័ត៌មានក្លែងក្លាយ និងរួមគ្នាពង្រឹងការយល់ដឹងផ្នែកព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ៕








Powered by Blogger.