កម្ពុជា-ថៃ និងហ្វីលីពីន ជួបប្រជុំត្រីភាគី នៅសេប៊ូ ដើម្បីរកដំណោះស្រាយបញ្ហាព្រំដែន
ហ្វីលីពីន៖ ក្រោមការសម្របសម្រួលរបស់ភាគីហ្វីលីពីន ដែលជាប្រធានអាស៊ាន នៅល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦នេះ កម្ពុជា-ថៃ បានចូលរួមក្នុងជំនួបត្រីភាគី នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ដើម្បីរកដំណោះស្រាយបញ្ហាព្រំដែន។
កិច្ចប្រជុំនេះ
ធ្វើឡើងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក អនុទីន
ចាន់វីរៈកុល នាយករដ្ឋមន្រ្តីថៃ ក្រោមការសម្របសម្រួលរបស់ ប្រធានាធិបតីហ្វីលីពីន លោក
ម៉ាកុស ជេអ។
កិច្ចប្រជុំធ្វើឡើងបន្ទាប់ពីភាគីថៃ
បានដកខ្លួនចេញពី អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU 2001) ដែលជាក្របខណ្ឌទ្វេរភាគីតែមួយគត់ ដែលបានឯកភាពគ្នា
សម្រាប់ភាគីទាំងពីរក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នា។ ជាការឆ្លើយតប
រាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសអំពីប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ
ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីដោះស្រាយដោយសន្តិវិធីលើបញ្ហាតំបន់ ទាមទារដែនសមុទ្រត្រួតគ្នា (Overlapping Claims
Area - OCA) រវាងកម្ពុជា-ថៃផងដែរ។
សូមបញ្ជាក់ថា
សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ពេលនេះ កំពុងមានវត្តមាន នៅទីក្រុងសេប៊ូ
ប្រទេសហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨
និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រទេសអាស៊ានដែនកោះនេះ ធ្វើជាម្ចាស់ផ្ទះ
ចាប់ពីថ្ងៃទី០៧-០៨ ខែឧសភា ឆ្នាំ២០២៦៕





Post a Comment