អគ្គនាយកដ្ឋានគយ​ និងរដ្ធាករកម្ពុជា បញ្ជា​ឱ្យ​មន្ត្រីពង្រឹង​ការ​ត្រួតពិនិត្យ ទប់ស្កាត់​ការ​លួច​នាំ​ចូល​ទុរេន​ថៃ តាម​គ្រប់​ច្រកព្រំដែន

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​កម្ពុជា បាន​ជម្រាប​ទៅ​កាន់​លោក លោកស្រី ប្រធាន​លេខាធិការដ្ឋាន នាយក​ដា្ឋ​ន សាខា និង​ការិយាល័យ​គយ​និង​រដ្ឋ​ករ ស្តី​ពី​ការ​ពង្រឹង​ប្រសិទ្ធភាព​ ក្នុង​ការ​គ្រប់គ្រង​ការ​នាំ​ចូល​ផ្លែ​ទុរេន​ស្រស់ពី​ថៃ។

បើ​តាម​លិខិត​លេខ ២៥៣៩/២៦ អ.គ.រ ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយ ឯកឧត្ដម​បណ្ឌិត គុណ ញឹ​ម រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ជាអគ្គនាយកនៃ​អគ្គនាយកដ្ឋាន​គយនិង​រដ្ឋាករ​កម្ពុជា បាន​ជម្រាប​មក​លោក/លោកស្រីជ្រាប​ថា ផ្លែ​ទុរេន​ស្រស់ ដែល​មាន​ដើម​កំណើត​ពី​ប្រទេស​ថៃ ជា​ទំនិញ​ហាមឃាត់​ដាច់ខាត លើ​ការ​នាំ​ចូល​។

ក្នុង​ន័យ​នេះ ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​នាំ​ចូល​ដោយ​ខុសច្បាប់ នូវ​ផ្លែ​ទុរេន​ស្រស់ អគ្គនាយកដ្ឋាន​គយនិង​រដ្ឋាករ​កម្ពុជា សូម​ធ្វើការ​ណែនាំ​ដូច​ខាងក្រោម ៖

ត្រូវ​តាមដាន និង​ទប់ស្កាត់​ឱ្យ​បាន​ម៉ឹង​ម៉ាត់ នូវ​រាល់​ការ​ប៉ុនប៉ង​លួច​នាំ​ចូល​ផ្លែ​ទុរេន​ស្រស់ ដែល​មាន​ដើម​កំណើត​ពី​ប្រទេស​ថៃ មក​កាន់​ប្រទេស​កម្ពុជា តាម​គ្រប់​មាត់ច្រក​ព្រំដែន រាប់​បញ្ចូល​ទាំង​ច្រករបៀង​, កំពង់​ផែ​, និង​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​តាម​ប្រទេស​ឡាវ ឬ​ប្រទេស​វៀតណាម ផង​ដែរ ៕





Powered by Blogger.