លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ចាត់តំណាងនាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ចូលរួមបុណ្យសពប្រជាពលរដ្ឋមានជីវភាពខ្វះខាត

ខេត្តកែប៖ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានចាត់លោកវរសេនីយ៍ឯក ជា សំសត្យា ស្នងការរង ដឹកនាំសហការី នាំយកថវិកា ចំនួន ៣០០,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ចូលរួមឧបត្ថម្ភដល់ក្រុមគ្រួសារសពប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ទទួលមរណភាពដោយរោគាពាធ ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុង/ខេត្តកែប៕




Powered by Blogger.