អភិបាលខេត្តចំនួន៤ ប្តេជ្ញារួមគ្នាពង្រឹងយន្ដការក្នុងកិច្ចការពារតំបន់ការពារធម្មជាតិ«ព្រៃឡង់»ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព
ខេត្តព្រះវិហារ ៖ អភិបាលខេត្តចំនួន៤រូប រួមមាន÷ អភិបាលខេត្តព្រះវិហារ, អភិបាលខេត្តកំពង់ធំ, អភិបាលខេត្តស្ទឹងត្រែង, អភិបាលខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានជួបជុំគ្មានៅក្នុងពិធីសំណេះសំណាលជាមួយ ២១សហគមន៍តំបន់ការពារធម្មជាតិព្រៃឡង់ នៅក្នុងភូមិសាស្ត្រខេត្តទាំងបួន ព្រមទាំងបានស្ដាប់នូវរបាយការណ៍ស្ដីពីវឌ្ឍនភាពនៃការគ្រប់គ្រង ទាំងបញ្ហាប្រឈមនានា ដើម្បីស្វែងយល់ស៊ីជម្រៅអំពីឧបសគ្គដែលសហគមន៍បានជួបប្រទះនាពេលកន្លងមក ក្នុងបេសកកម្មការពារ និងអភិរក្សធនធានធម្មជាតិ។
ពិធីសំណេះសំណាលនេះធ្វើនៅសាលប្រជុំសាលាខេត្តព្រះវិហារ ក្នុងគោលបំណងដើម្បីផ្សាភ្ជាប់មនោសញ្ចេតនារវាងថ្នាក់ដឹកនាំខេត្ត ជាមួយបងប្អូនសហគមន៍ បង្កើនកិច្ចសហការអន្ដរខេត្ត ព្រមទាំងស្វែងរកដំណោះស្រាយរួមគ្នាក្នុងកិច្ចការគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍន៍សហគមន៍អោយមានចីរភាព ក៏ដូចផ្ដល់ការគាំទ្រនិងលើកទឹកចិត្តដល់បងប្អូនសហគមន៍ដែលជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់ជាតិឱ្យបានគង់វង្ស៕












Post a Comment