កម្លាំងនគរបាលចរាចរណ៍ចេញល្បាតតាមដងផ្លូវ និងចុះសម្រួលចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍តាមសាលារៀន

https://police.gov.kh/?p=160978

ខេត្តកែប៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្ដមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ដកែប និងការដឹកនាំបញ្ជាណែនាំផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ដកែប 

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បន្តចេញល្បាតតាមដងផ្លូវ តាមរមណីយដ្ឋានទេសចរណ៍នានា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងបន្តចុះសម្រួលចរាចរណ៍ រៀបចំសណ្ដាប់ធ្នាប់ នៅតាមទីប្រជុំជន និងតាមសាលារៀនជូនក្មួយៗសិស្សានុសិស្ស៕
















Powered by Blogger.