ក្រសួងព័ត៌មាន និងស្ថាប័នព័ត៌មាន ASEAN Top នឹងរៀបចំកម្មវិធីរត់ដើម្បីមនុស្សធម៌ លើកទី២ ក្រោមប្រធានបទ «ដើម្បីកុមារ ដើម្បីអនាគតយើង» នៅថ្ងៃស្អែក

រាជធានីភ្នំពេញ៖ នៅសៅរ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៦ ស្អែកនេះ ក្រសួងព័ត៌មាន និងស្ថាប័នព័ត៌មាន ASEAN Top ដោយមានការចូលរួមគាំទ្រពីវិស័យឯកជន និងរៀបចំកម្មវិធីរត់ដើម្បីមនុស្សធម៌ (Run for Charity)» លើកទី២ ក្រោមប្រធានបទ «ដើម្បីកុមារ ដើម្បីអនាគតយើង»។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន ព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌នេះ ចាប់ផ្តើមវេលាម៉ោង ៥:០០នាទីព្រឹកនៅក្នុងបរិវេណសួនអេកូផាក (Eco Park) បុរីប៉េងហួតបឹងស្នោ ក្នុងគោលបំណងអបអរសាទរទិវាកុមារអន្តរជាតិ និងដើម្បីកៀរគរថវិកាគាំទ្រដល់មូលនិធិគន្ធបុប្ផា និងចូលរួមលើកកម្ពស់សុខុមាលភាពសង្គម ហើយអ្នកចូលរួមអាចឧបត្ថម្ភតាមរយៈការស្កេន QR Code ដែលមានភ្ជាប់ជាមួយសេចក្តីជូនដំណឹង ដោយក្នុងម្នាក់ចំនួន ៥០,០០០៛ (ប្រាំមុឺនរៀល)៕







Powered by Blogger.