រដ្ឋបាលស្រុកបន្ទាយមាស បើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក

 អត្ថបទ៖ ទ្រី ហៀន

ខេត្តកំពត៖ នាថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នេះ រដ្ឋបាលស្រុកបន្ទាយមាស បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗ មួយចំនួន

​កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក គង់ គឹមសាធ ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយមាស លោក នូរ ច័ន្ទដា ប្រធានគណៈកម្មាធិការគណបក្សស្រុក និងជាអភិបាលនៃគណៈអភិបាលស្រុកបន្ទាយមាស។

​កិច្ចប្រជុំសាមញ្ញនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗ ពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍មូលដ្ឋាន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងស្រុកឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕












 

Powered by Blogger.