រដ្ឋមន្ត្រី នេត្រ ភក្ត្រា អនុញ្ញាតឱ្យនាយកគ្រប់គ្រងផែនការ និងទីផ្សារជាតំណាងក្រុមហ៊ុន OPPO ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក ទូច ស៊ាងអ៊ុយ (Steven) នាយកគ្រប់គ្រងផែនការ និងទីផ្សារ ជាតំណាងក្រុមហ៊ុន OPPO ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនោះក្រុមហ៊ុន OPPO បាននាំយកនូវកាដូជូនលោករដ្ឋមន្ត្រី ដើម្បីជាការចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
ក្នុងឱកាសនេះ តំណាងក្រុមហ៊ុន OPPO
លោក STEVEN ក៏បាននាំយកនូវផលិតផលស្មាតហ្វូនបត់លំដាប់កំពូលជំនាន់ថ្មីបំផុតគឺ
OPPO Find N6 ដើម្បីបង្ហាញជូនដល់ឯកឧត្តមរដ្ឋមន្ត្រី
ដែលនេះជាការឆ្លុះបញ្ចាំងពីការរីកចម្រើននៃបច្ចេកវិទ្យាដ៏ទំនើប
និងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន OPPO ក្នុងការផ្តល់ជូននូវបទពិសោធន៍ដ៏ល្អឯកសម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា។
ស្មាតហ្វូនជំនាន់ថ្មីនេះ
បានបង្កភាពងាយស្រួលដល់អ្នកប្រើប្រាស់
ដោយជួយសម្រួលកិច្ចការងារតាមប្រព័ន្ធបច្ចេកវិទ្យា ស្របទៅតាមបរិវត្តកម្មឌីជីថល
ដែលបានបង្កើនល្បឿន ឌីជីថល ភាវូបនីយកម្ម និងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន
និងទូរគមនាគមន៍ដែលកំពុងរត់យ៉ាងលឿននៅក្នុងតំបន់ និងសកលលោក៕



Post a Comment