មេដឹកនាំ EU ពិភាក្សាពីកិច្ចព្រមព្រៀងជួយគ្នាទៅវិញទៅមក ចំពេលបារម្ភពីអនាគតណាតូក្រោមអាណត្តិលោក ត្រាំ
ព្រុចសែល៖ មេដឹកនាំសហភាពអឺរ៉ុប (EU) នឹងជួបប្រជុំគ្នានៅប្រទេសស៊ីប (Cyprus) នាថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាលើការរៀបចំវិធានការច្បាស់លាស់សម្រាប់ «មាត្រាផ្ដល់ជំនួយទៅវិញទៅមក» ចំពេលមានមន្ទិលសង្ស័យកាន់តែខ្លាំងចំពោះការប្ដេជ្ញាចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពោះអង្គការណាតូ (NATO)។
កិច្ចពិភាក្សានេះមានភាពបន្ទាន់ខ្លាំង
បន្ទាប់ពីលោក ត្រាំ បានរិះគន់សម្ព័ន្ធមិត្តដែលមិនជួយក្នុងសង្គ្រាមនៅអ៊ីរ៉ង់
និងការគំរាមដណ្ដើមយកកោះហ្គ្រីនឡែនពីប្រទេសដាណឺម៉ាក។ ទោះបីជាសន្ធិសញ្ញាគ្រឹះរបស់ EU មានចែងពីកាតព្វកិច្ចជួយគ្នាពេលរងការវាយប្រហារ ប៉ុន្តែរហូតមកដល់ពេលនេះ
វានៅមិនទាន់មានវិធានការ ឬនីតិវិធីអនុវត្តជាក់ស្ដែងច្បាស់លាស់នៅឡើយទេ។
ជាមួយគ្នានេះ ប្រទេសស៊ីបក៏កំពុងជំរុញឱ្យ EU យកចិត្តទុកដាក់ខ្ពស់លើបញ្ហានេះ ក្រោយមានការវាយប្រហារដោយដ្រូនលើមូលដ្ឋានទ័ពអាកាសនៅលើកោះរបស់ខ្លួនកាលពីខែមុន។
ក្នុងជំនួបនោះ ប្រមុខគោលនយោបាយការបរទេស EU លោកស្រី កាយ៉ា
កាឡាស់ (Kaja Kallas) នឹងរាយការណ៍ពីជម្រើសនៃជំនួយដែលអាចផ្ដល់ឱ្យគ្នា
ខណៈក្រុមអ្នកការទូតគ្រោងនឹងរៀបចំការហាត់សមផ្លូវច្បាប់ និងយុទ្ធសាស្ត្រនាពេលខាងមុខ
ដើម្បីត្រៀមលក្ខណៈឆ្លើយតបនឹងវិបត្តិជាក់ស្ដែងនានា៕ (Reuters)

Post a Comment