ឈ្វេងយល់អំពីច្បាប់ «បទដេញថ្លៃមិនត្រឹមត្រូវ»
ដោយ : ថោង វណ្ណា
ភ្នំពេញ÷ កន្លងមកតែងសង្កេតឃើញមានប៉ាតភាពកើតឡើងជាហូរហែរ ពិសេសពាក់ព័ន្ធការដេញថ្លៃលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ជាដើម ដែលមានការរៀបចំក្នុងការដេញថ្លៃបង្កប់ទៅដោយអំពើពុករលួយ (ដេញថ្លៃចងមុង) ដើម្បីទទួលបានលាភសក្ការៈពីការដេញថ្លៃ ធ្វើឱ្យភាគីក្រុមហ៊ុនមួយចំនួនដែលចូលរួមដេញថ្លៃ ហើយមិនទទួលបានជោគជ័យពីការដេញថ្លៃ មានការខកចិត្តជាខ្លាំង។មាត្រា ៣៨៧ ច្បាប់ស្តីពី«ការប្រឆាំងអំពើពុករលួយ»ចែងថា អំពើប្រព្រឹត្តនៅក្នុងការលក់ជាសាធារណៈ តាមរយៈការដេញថ្លៃ ដើម្បីកម្ចាត់អ្នកដេញថ្លៃ ឬ ធ្វើឱ្យខូចខាតការដេញថ្លៃដោយអំណាច ការសន្យា ការព្រមព្រៀង ឬ តាមគ្រប់មធ្យោបាយទុច្ចរិតដទៃទៀត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៤.០០០.០០០ (បួយលាន) រៀល៕

Post a Comment