៣ខែដើមឆ្នាំនេះ កម្ពុជានាំចេញអង្ករជាង ៣៦ម៉ឺនតោន ទទួលបានទឹកប្រាក់ជាង ២០០លានដុល្លារ
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជាឱ្យដឹងថា ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករចំនួន ៣៦១ ៥៧៨ តោន ទទួលបានប្រាក់ចំនួន ២០៧.៥៤ លានដុល្លារសហរដ្ឋអាមេរិក។
ក្នុងរយៈពេល៣ខែ
នៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៦១ ៥៧៨ តោន
តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៦
ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ៣១ បានបរិមាណអង្ករចំនួន ៩៨
០៧៥ តោន គិតជាទឹកប្រាក់ចំនួន ៦៨.១៦ លានដុល្លារសហរដ្ឋអាមេរិក, ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ៨៩ ២១៥ តោន គិតជាទឹកប្រាក់ចំនួន ៥៦.៣៨
លានដុល្លារសហរដ្ឋអាមេរិក ,ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន ១៤៥ ៧៧១ តោន
គិតជាទឹកប្រាក់ចំនួន ៥៦.៣៥ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ១៨
ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី
ញ៉ូហ្សេឡេន។ល។ បានចំនួន ២៨ ៥១៧ តោន គិតជាទឹកប្រាក់ចំនួន ២៦.៦៥
លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករ
ដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៦០.១២% ប្រភេទអង្ករសគ្រាប់វែង ១៦.១៦% អង្ករចំហុយ
១.៥៥% អង្ករសរីរាង្គចំនួន ០.៨៨% អង្ករបាក់គ្រប់ប្រភេទ ២១.០៩% និងអង្ករផ្សេងៗចំនួន
០.២% ។
ជាមួយគ្នានេះ
កម្ពុជាបាននាំចេញស្រូវចំនួន ២ ០០០ ៦០០ តោនស្រូវសើម
ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ៤៣៣.២៣ លានដុល្លារសហរដ្ឋអាមេរិក ៕



Post a Comment