ភរិយាឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ថ្លែងអំណរគុណអាជីវករផ្សារឈូកមាស ដែលជួយឧបត្ថម្ភបន្លែសម្រាប់នាំទៅចែកជូនវីរៈកងទ័ពជួរមុខ
ភ្នំពេញ៖ ជំនួសមុខជូនឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ លោកជំទាវ ចាយ ច័ន្ទរ៉ានី ភរិយាឧត្តមសេនីយ៍ទោ មេបញ្ជាការសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប៉ូច ណា អាជីវករផ្សារឈូកមាស និងក្រុមគ្រូសារ ដែលបានជួយឧបត្ថម្ភ បន្លែមួយចំនួន ជូនដល់កងពលសម្រាប់ប្រើប្រាស់ ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព ជាពិសេសម្រាប់នាំយកបន្ត ទៅចែកជូនដល់បងប្អូនវីរៈកងទ័ពជួរមុខ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ។
ទឹកចិត្តដ៏សប្បុរសធម៌របស់សប្បុរសជនទាំងអស់គ្នានេះ
បានបង្ហាញយ៉ាងច្បាស់អំពី "ទឹកចិត្តសមរភូមិក្រោយ" ដែលមិនដែលបោះបង់
ឬមើលរំលងសុខទុក្ខ និងវីរភាពរបស់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន
ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។
សូមជូនពរ
សប្បុរជនទាំងអស់គ្នាព្រមទាំងក្រុមគ្រួសារជួបប្រទះតែសេចក្តីសុខ សុភមង្គល
ជ័យជំនះគ្រប់ភារកិច្ច រកស៊ីទទួលទានមានបាន និងសូមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ
អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕


Post a Comment