ទណ្ឌិតជាង១ពាន់នាក់ ត្រូវបានស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស នៅថ្ងៃចូលឆ្នាំខ្មែរ និងបុណ្យវិសាខបូជា
ភ្នំពេញ ៖ ទណ្ឌិតចំនួន១,២៥៤ នាក់ (ស្រី ១០៥ នាក់)ត្រូវបានស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦ខាងមុខ ។
ក្នុងចំណោមទណ្ឌិតចំនួន១,២៥៤ នាក់នេះ មានទណ្ឌិតស្នើសុំចំនួន ៦៦៨ នាក់ (ស្រី ៥៣ នាក់) ត្រូវបានស្នើសុំបន្ធូរបន្ថយ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងទណ្ឌិតចំនួន ៥៨៦ នាក់ (ស្រី ៥២ នាក់) សម្រាប់ពិធីបុណ្យវិសាខបូជា ។ សំណើសុំនេះ ទទួលបានពីពន្ធនាគាររាជធានី ខេត្តចំនួន ២៤ និងមណ្ឌលអប់រំកែប្រែចំនួន៤ ។
ចំពោះសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនេះត្រូវបាន ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បើកកិច្ចប្រជុំនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ប៉ុន្តែមិនទាន់មានលទ្ធផលនៅឡើយទេ៕

Post a Comment