ត្រាំ ព្រមានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសីវិលដទៃទៀតរបស់អ៊ីរ៉ង់ ក្រោយប្រកាសពីការកម្ទេចស្ពានខ្ពស់បំផុត
វ៉ាស៊ីនតោន៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ខែមេសា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា យោធាអាមេរិក មិនទាន់ទាំងចាប់ផ្តើមនៅឡើយទេ នូវការបំផ្លិចបំផ្លាញអ្វីដែលនៅសេសសល់ក្នុងប្រទេសអីរ៉ង់ ដោយព្រមានថា ស្ពាននានាព្រមទាំងហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ កំពុងស្ថិតក្រោមគោលដៅរបស់លោក។
ប៉ុន្មានម៉ោងក្រោយលោកបានអះអាងថា
ស្ពានខ្ពស់បំផុតរបស់អ៊ីរ៉ង់ត្រូវបានកម្ទេច លោកប្រធានាធិបតីអាមេរិក
បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social ថា យោធាអាមេរិកមិនទាន់ទាំងចាប់ផ្តើមបំផ្លាញ អ្វីដែលនៅសេសសល់ក្នុងប្រទេសអ៊ីរ៉ង់នៅឡើយទេ
ខណៈស្ពាននានាដទៃទៀតគឺជាគោលដៅជាបន្ទាប់ ហើយបន្ទាប់ពីនោះ គឺរោងចក្រថាមពលអគ្គិសនី។
លោក ត្រាំ ធ្លាប់អះអាងជាដដែលៗថា
គោលដៅយោធាសំខាន់ៗភាគច្រើននៅអ៊ីរ៉ង់ គឺត្រូវបានធ្វើឱ្យខូចខាត ឬបំផ្លាញចោល
អំឡុងសង្រ្គាមជាង ១ខែមកនេះ។ ក្នុងការបង្ហោះសារខាងលើ លោក ត្រាំ
ក៏បានបន្តទាមទារផងដែរឱ្យទីក្រុងតេហេរ៉ង់
ទទួលយកកិច្ចព្រមព្រៀងឱ្យឆាប់ៗជាមួយទីក្រុងវ៉ាស៊ីនតោន ដើម្បីស្វែងរកបទឈប់បាញ់
សម្រាប់សង្រ្គាមដែលអាមេរិកនិងអ៊ីស្រាអែល បានរួមដៃគ្នាបំផ្ទុះឡើង កាលពីចុងខែកុម្ភៈ៕

Post a Comment