គីម ជុងអ៊ុន ចុះត្រួតពិនិត្យនិងបញ្ជាផ្ទាល់ ការបាញ់សាកល្បងមីស៊ីលបំពាក់គ្រាប់បែកចង្កោម
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០២៦ ថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះត្រួតពិនិត្យ និងបញ្ជាដោយផ្ទាល់ លើការធ្វើតេស្ដបាញ់មីស៊ីល បាលិស្ទីគកាលពីថ្ងៃអាទិត្យម្សិលមិញ នៅក្រោមកិច្ចប្រឹងប្រែងដើម្បីវាយតម្លៃលើសមត្ថភាពរបស់ក្បាលគ្រាប់ដែលបំពាក់គ្រាប់បែកចង្កោម។
តាម KCNA នៅក្នុងការធ្វើតេស្ដកាលពីថ្ងៃអាទិត្យ
កូរ៉េខាងជើងបានបាញ់សាកល្បង
មីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីដែលត្រូវបានធ្វើបច្ចុប្បន្នភាពបន្ថែម Hwasong-11
Ra ចំនួន៥គ្រាប់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានឱ្យដឹងទៀតថា Hwasong-11 Ra ជាប្រភេទមីស៊ីល បាលិស្ទីគតាក់ទិកដែលបាញ់ចេញពីផ្ទៃដីកម្ទេចគោលដៅនៅលើផ្ទៃដី
ហើយការធ្វើតេស្ដនេះទៀតសោតធ្វើឡើងក្នុងគោលបំណងវាយតម្លៃលើឥទ្ធិពល
និងប្រសិទ្ធភាពនៃក្បាលគ្រាប់ស៊េរីថ្មី។
KCNA នៅថ្ងៃចន្ទនេះដែរបានបញ្ចេញរូបថតបង្ហាញពីលោក
គីម ជុងអ៊ុន និងកូនស្រីរបស់លោកឈ្មោះ Ju Ae ពិនិត្យមើលការធ្វើតេស្តបាញ់មីស៊ីលអមដោយមន្ត្រីកូរ៉េខាងជើងជាច្រើននាក់។
សូមជម្រាបថា នេះជាការធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគជាលើកទី៤របស់កូរ៉េខាងជើងនៅក្នុងខែមេសានេះ
និងជាលើកទី៧ ក្នុងឆ្នាំ២០២៦ ខណៈទីក្រុងព្យុងយ៉ាងកំពុងខ្នះខ្នែងពង្រឹងសមត្ថភាពមីស៊ីល
និងអាវុធនុយក្លេអ៊ែរ
ផ្ទុយទៅនឹងដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ បើតាម
យោធាកូរ៉េខាងត្បូងបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់នៅក្បែរទីក្រុង
Sinpo
នៃភាគខាងកើតប្រទេសកូរ៉េខាងជើង កាលពីវេលា ម៉ោងខ្ទង់ ៦៖១០នាទីព្រឹក។
រីឯរដ្ឋាភិបាលជប៉ុន បាននិយាយថា មីស៊ីលបាលិស្ទីគទាំងនោះ ទំនងជាបានធ្លាក់នៅក្បែរឆ្នេរភាគខាងកើតនៃឧបទ្វីបកូរ៉េ
ដោយមិនមានការបំពានចូលមកក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ EEZ របស់ប្រទេសជប៉ុនទេ៕ (Reuters)



Post a Comment