ដូចម្តេចដែលហៅថា «បទរំលោភអំណាច» ?

ដោយ : ថោង វណ្ណា

ភ្នំពេញ÷ «បទរំលោភអំណាច» គឺជាអំពើដែលប្រព្រឹត្តដោយអ្នករាជការសាធារណៈ ឬ ដោយពលរដ្ធដែលទទួលអាណត្តិសាធារណៈតាមការបោះឆ្នោតនៅក្នុងការបំពេញមុខងាររបស់ខ្លួន ឬ ក្នុងឪកាសនៃការបំពេញមុខងាររបស់ខ្លួន ចាត់វិធានការរារាំងការអនុវត្តច្បាប់ ដើម្បីទទួលបានដោយខុសច្បាប់នូវអត្ថប្រយោជន៍ណាមួយ។

«បទរំលោភអំណាច» ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល។ 
បទល្មើសនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ 
ទៅ ១០ (ដប់) ឆ្នាំ ប្រសិនបើបទល្មើសនេះមានប្រសិទ្ធភាព។ (មាត្រា ៣៥ ច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ)៕



Powered by Blogger.